ឥណ្ឌាទទួលជោគជ័យ ក្នុងការបាញ់​សាកល្បង​ ប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​តជំនាន់ថ្មី (មានវីដេអូ)

//s9.kh1.co/4d/4ddc07990aa568d8614125ab3beca2a1cc8e70fd.png
បច្ចេកវិទ្យា

 ០៥-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃពុធម្សិលមិញនេះ ឥណ្ឌាទទួលជោគជ័យលើដំណើរការ បាញ់សាកល្បងនូវប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​តប្រភេទ Pinaka ដែលជាការអភិវឌ្ឍភាពឱ្យកាន់តែខ្លាំងនិងមានប្រសិទ្ធភាពជាងមុន

ញូដេលី៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសឥណ្ឌាបានទទួលជោគជ័យ លើដំណើរការបាញ់សាកល្បងនូវប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​តប្រភេទ Pinaka ដែលជាការអភិវឌ្ឍភាពឱ្យកាន់តែខ្លាំង និងមានប្រសិទ្ធភាពជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​ត Pinaka ដែលផលិតឡើង​ ដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិឥណ្ឌា (DRDO) ត្រូវបានបាញ់សាកល្បង ​នៅទីតាំងធ្វើតេស្តស្ថិតតាមបណ្តោយឆ្នេរសមុទ្រ Chandipur នៃរដ្ឋ Odisha ​ដោយ​​​ទទួលបានលទ្ធផលយ៉ាងប្រសើរបំផុត។

គួរជម្រាបថា ប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​ត Pinaka ជំនាន់ថ្មីនេះ អាចបាញ់​គោលដៅនៅចម្ងាយ ៤៥ ទៅ ៦០ គីឡូម៉ែត្រ។ ហើយវាគឺជាការកែលម្អបន្ថែម ដើម្បីទៅជំនួសវត្តមាន ប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​តប្រភេទ Pinaka Mk-1 ដែលមានស្រាប់ និងមានសមត្ថភាព អាចបាញ់គោលដៅត្រឹមតែចម្ងាយ ៣៦ គីឡូម៉ែត្រប៉ុណ្ណោះ៕

ប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​ត Pinaka
ប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​ត Pinaka
ប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​ត Pinaka
ប្រព័ន្ធគ្រាប់​រ៉ុ​ក្កែ​ត Pinaka
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T