មិនចាំបាច់ឲ្យសត្វផ្សងគ្រោះថ្នាក់! នេះគឺជាឧបករណ៍ស្រង់ក្លិន រកគ្រឿងផ្ទុះ

//s9.kh1.co/d2/d293b6d855d400affdce4a47a200aa8aab9590b6.jpg
បច្ចេកវិទ្យា

 ០៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វាអាចចាប់សញ្ញាបច្ចេកវិទ្យាខ្ពស់ ដែលផលិតចេញពីកោសិកាកែប្រែហ្សែន ដែលអាចរកឃើញក្លិននៅផ្ទៃលំហ។

បរទេស៖ បើនិយាយពីការស្វែងរកគ្រឿងផ្ទុះ ឆ្កែហិតក្លិនមានសមត្ថភាពពិសេសដែលមិនអាចខ្វះបាន ពីព្រោះពួកវាអាចចាប់ក្លិនដែលបញ្ចេញពីចំហាយគីមី ដែលត្រូវបានរកឃើញនៅក្នុងគ្រាប់បែក។ ឆ្កែទាំងអស់នោះត្រូវបានបណ្ដុះបណ្ដាល ដើម្បីស្វែងរកជាតិផ្ទុះ ប៉ុន្តែវានឹងទៅជាយ៉ាងណា បើមានបច្ចេកវិទ្យាមួយអាចដំណើរការរយៈពេល២៤ម៉ោង ក្នុងតម្លៃដែលអាចពិចារណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុ​ន Koniku កំពុងព្យាយាមអភិវឌ្ឍឧបករណ៍មួយឡើង ដែលអាចចាប់សញ្ញាបច្ចេកវិទ្យាខ្ពស់ ដែលផលិតចេញពីកោសិកាកែប្រែហ្សែន ដែលអាចរកឃើញក្លិននៅផ្ទៃលំហ។ កោសិកាត្រូវបានបញ្ចូលគ្នាជាមួយបន្ទះឈីបស៊ីលីកុន ដែលដំណើរការចាប់សញ្ញាក្លិន ហើយឆ្លងកាត់វាតាមរយៈប្រព័ន្ធម៉ាស៊ីនរៀនសូត្រ សម្រាប់ការកំណត់ប្រភេទ ការកែលម្អការអនុវត្ត និងការកែកំហុស។

ប្រសិនបើក្លិនត្រូវបានកំណត់ថា ជាការគំរាមកំហែងផ្នែកសុវត្ថិភាព ឧបករណ៍ពណ៌ស្វាយនេះ ដែលត្រូវបានគេដាក់ឈ្មោះថា Konikore នឹងបញ្ចេញពន្លឺឡើង។ ដោយទទួលបានលទ្ធផលល្អក្នុងការសាកល្បងលើកដំបូង ក្រុមហ៊ុន Koniku សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ Airbus នឹងចាប់ផ្ដើមការសាកល្បងឧបករណ៍មួយនេះ នៅក្នុងខែធ្នូ នៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានអន្តរជាតិ San Francisco។

ចំពោះសត្វឆ្កែ វាអាចធ្វើការបាន២០នាទីអតិបរមា ហើយវានឹងធុញថប់ ចំណែកតម្លៃការហ្វឹកហាត់របស់វា មានតម្លៃជាមធ្យម២០ម៉ឺនដុល្លារក្នុងឆ្កែមួយក្បាល។ ប៉ុន្តែ គំរូឧបករណ៍របស់ក្រុមហ៊ុន Koniku មានតម្លៃត្រឹមតែ៣,០០០ដុល្លារ៕

ឧបករណ៍ស្រង់ក្លិន Konikore
ឧបករណ៍ស្រង់ក្លិន Konikore
ឧបករណ៍ស្រង់ក្លិន Konikore
ឧបករណ៍ស្រង់ក្លិន Konikore
ឧបករណ៍ស្រង់ក្លិននេះនឹងត្រូវប្រើ នៅក្នុងអាកាសយានដ្ឋាន
ឧបករណ៍ស្រង់ក្លិននេះនឹងត្រូវប្រើ នៅក្នុងអាកាសយានដ្ឋាន
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T