ប្រទេសអាហ្សង់ទីនបានសម្រេចទិញវ៉ាក់សាំងការពារជំងឺ COVID-១៩ របស់រុស្ស៊ីចំនួន....

//s9.kh1.co/54/54b642394b1504368db350a9464693d4c3f97ba5.jpg
សង្គម

 ០៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃច័ន្ទថាប្រទេសអាហ្សង់ទីនអាចទទួលបានវ៉ាក់សាំងជំងឺ COVID-១៩ ចំនួន ២៥ លានដូសរបស់រុស្ស៊ីចន្លោះពីខែធ្នូឆ្នាំ ២០២០ ដល់ខែមករាឆ្នាំ ២០២១

អាហ្សង់ទីន៖ ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃច័ន្ទថាប្រទេសអាហ្សង់ទីនអាចទទួលបានវ៉ាក់សាំងជំងឺ COVID-១៩ ចំនួន ២៥ លានដូសរបស់រុស្ស៊ីចន្លោះពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមសម្តីរបស់លោក Fernandez នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារវ៉ាក់សាំង Sputnik របស់រុស្សី "ពួកគេអាចនឹងផ្តល់ឱ្យយើងនូវវ៉ាក់សាំងចំនួន ១០ លានដូសជាលើកដំបូងក្នុងខែធ្នូ ហើយនៅដើមខែមករា យើងនឹងអាចទទួលបាន ១៥ លានដូសបន្ថែមទៀត។"

  ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez
  ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez

លោកប្រធានាធិបតីបានបន្ថែមថា "នៅខែធ្នូយើងអាចចាប់ផ្តើមចាក់វ៉ាក់សាំង ដែលនេះជារឿងសំខាន់ណាស់ ព្រោះវានឹងអនុញ្ញាតឱ្យយើងចាក់វ៉ាក់សាំងលើវិស័យដែលងាយរងគ្រោះនៅក្នុងប្រទេសអាហ្សង់ទីន។"

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាកិច្ចព្រមព្រៀងជាមួយរុស្ស៊ីត្រូវបានបញ្ចប់បន្ទាប់ពីអាជ្ញាធរអាហ្សង់ទីនបានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ។ វ៉ាក់សាំង Sputnik V កំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya នៃទីក្រុងម៉ូស្គូនិងត្រូវបានលក់ដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ។

គួររំលឹកផងដែរថា ប្រទេសអាហ្សង់ទីនបានបញ្ជាក់ពីករណីឆ្លងទី ១ នៃជំងឺ COVID-១៩ នៅថ្ងៃទី ៣ ខែមីនាហើយបានរាយការណ៍ថាមានអ្នកឆ្លងជំងឺនេះសរុបចំនួន ១,១៧៣,៥៣៣ ករណីជាមួយនឹងករណីស្លាប់ចំនួន ៣១,១៤០ នាក់ផងដែរ គិតត្រឹមយប់ថ្ងៃអាទិត្យ៕

  ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez
  ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez
  វ៉ាក់សាំងការពារជំងឺ COVID-១៩ Sputnik V របស់រុស្ស៊ី
  វ៉ាក់សាំងការពារជំងឺ COVID-១៩ Sputnik V របស់រុស្ស៊ី

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T