ភ្នំពេញ៖ ចាប់តាំងពីដឹកដៃគ្នាចូលរោងការមក លោក គឹម សីហា តែងតែធ្វើជាស្វាមីដ៏ល្អសម្រាប់ភរិយា ដែលជាតារាស្រីមានប្រជាប្រិយភាពខ្លាំង អ្នកនាង គង់ ចាន់ស្រីមុំ ម្យ៉ាងវិញទៀត គ្រប់ពេលគេសង្កេតឃើញជីវិតគ្រួសារតារាប្រុសស្រីពីររូបនេះ កាន់តែមានសុភមង្គល ហើយមានក្ដីសុខខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ ក្រោយមានកូនកូនស្រីគួរឲ្យក្នាញ់រួច ជីវិតស្វាមីភរិយារបស់អ្នកទាំងពីរ រឹតតែរឹងមាំ និងផ្អែមល្ហែមលើសដើម ខណៈកូនស្រីជាចំណងដៃដ៏ធំ សម្រាប់ជីវិតក្រោយរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ៤ឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រឡេកទៅមើលអតីតកាលវិញ ទម្រាំតែ លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ បានកសាងជីវិតគ្រួសារមានក្ដីសុខមកទល់នឹងពេលនេះ អ្នកទាំងពីរបានឆ្លងកាត់ព្យុះ ភ្លៀងរាប់មិនអស់ ហើយថែមទាំងធ្លាប់បានចែកផ្លូវគ្នាអស់ជាច្រើនដង ពេលដែលអ្នកទាំងពីរនៅជាសង្សារនឹងគ្នា។ ក្នុងនោះដែរ ថ្មីៗនេះ គូស្វាមីភរិយាមួយគូនេះ បានបកស្រាយ និងនិយាយពីរឿងរ៉ាវស្នេហាពីអតីតកាលរបស់អ្នកទាំងពីរ ឲ្យមហាជន និងហ្វេនបានដឹងផងដែរ។ ដោយគេចាប់អារម្មណ៍ឃើញ លោក គឹម សីហា និយាយពាក្យជាច្រើនចេញពីអារម្មណ៍ នឹងទង្វើរបស់ខ្លួនទៅកាន់អ្នកនាង គង់ចាន់ស្រីមុំ ដោយសម្ដីជាច្រើនម៉ាត់ ដែលតារាប្រុសរូបនេះ បាននិយាយទៅកាន់ប្រពន្ធ ធ្វើឲ្យហ្វេនរំភើបជំនួសភរិយាតារារូបនេះគ្រប់គ្នា ដែលសម្ដីទាំងនោះ លោកបាននិយាយថា៖
សួរថាខ្ញុំចាយលុយទេ? ខ្ញុំមិនចាយលុយទេ ខ្ញុំទុកលុយសម្រាប់ប្រពន្ធ គាត់ចង់យកទៅធ្វើអ្វីក៏ធ្វើទៅ មានរឿងមួយដែលខ្ញុំធ្វើឲ្យគាត់បានគឺ ក្ដីសុខ។ សួរថាខ្ញុំជាកូនអ្នកមានឬអត់ គឺមិនមែនកូនអ្នកមានទេ តែក្នុងចិត្តសច្ចាថា ឲ្យប្រពន្ធខ្ញុំ អស្ចារ្យជាងគេ អ្វីដែលគាត់ត្រូវការមានទាំងអស់ ហើយរាល់ខួបកំណើតខ្ញុំ ខ្ញុំមិនចង់បានអ្វីនោះទេ ខ្ញុំគ្រាន់តែបួងសួង សុំឲ្យប្រពន្ធខ្ញុំមានមាត់ទិព្វ។ ប្រពន្ធមានមាត់ទិព្វ ពេលប្រពន្ធចង់បានអ្វី ពេលគាត់និយាយចេញទៅ គាត់នឹងបានរបស់នឹង ហើយខ្ញុំធ្វើឲ្យគាត់បាន។
ជាការពិត ក្រោយលោក គឹម សីហា និយាយពាក្យទាំងនេះ ទៅកាន់ភរិយារួចមក គេឃើញអ្នកនាង គង់ ចាន់ស្រីមុំ ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន រួមទាំងអារម្មណ៍រំភើប និងសប្បាយរីករាយ ស្របពេលលឺស្វាមីនិយាយបែបនេះ ទៅកាន់ខ្លួន។ គួរបញ្ជាក់ផងដែរថា បើទោះបី ស្វាមីភរិយាមួយគូនេះ មានកូនស្រីម្នាក់រួចក៏ពិតមែន តែចំណងស្នេហាប្ដីប្រពន្ធអ្នកទាំងពីរ នៅតែល្អូកល្អើននឹងគ្នាគ្មានថ្ងៃប្រែសោះឡើយ ជាពិសេសកាន់តែស្វីត និងផ្ដល់ក្ដីស្រលាញ់ចំពោះគ្នាលើសដើម បើតាមការសង្កេតឃើញកន្លងមក៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





