ខ្លាំងមែន! ក្រុមហ៊ុនបច្ចេកវិទ្យាស្លូវ៉ាគី​ ទទួលជោគជ័យក្នុងការសាកល្បងឡានហោះ (មានវីដេអូ)

//s9.kh1.co/7f/7f3232ea13576b9050f3c4e2266b6775bff2b65c.jpg
បច្ចេកវិទ្យា

 ០៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនបច្ចេកវិទ្យា​ប្រទេសស្លូវ៉ាគី​​មួយ ដែលមានឈ្មោះថា KleinVision បានទទួលជោគជ័យក្នុងដំណើរធ្វើតេស្តសាកល្បងឡានហោះជាលើកដំបូងរបស់ខ្លួន

ប្រាទីស្លាវ៉ា៖ ក្រុមហ៊ុនបច្ចេកវិទ្យា​ប្រទេសស្លូវ៉ាគី​​មួយ ដែលមានឈ្មោះថា KleinVision បានទទួលជោគជ័យក្នុងដំណើរធ្វើតេស្តសាកល្បងឡានហោះជាលើកដំបូងរបស់ខ្លួន ហើយក៏កំពុងសង្ឈឹមថាអាចនឹងចេញលក់​នៅលើទីផ្សារ​ក្នុងឆ្នាំ ២០២១ ខាងមុខដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
AirCar
AirCar

ក្រុមហ៊ុនបច្ចេកវិទ្យាខាងលើ បានចែករំលែកខ្សែវីដេអូ ដែលបង្ហាញពីសមត្ថភាពហោះហើរ​​នៃឡានហោះឈ្មោះថា AirCar ដែលត្រូវបានធ្វើឡើងនៅទីតាំងសាកល្បងមួយ ស្ថិតក្នុងអាកាសយានដ្ឋាន Piestany ប្រទេសស្លូវ៉ាគី កាលពីចុងខែតុលា។

AirCar
AirCar

គួរជម្រាបដែរថា ​AirCar គឺជាប្រភេទឡានហោះ ដែលមានស្លាបអាច​បត់បែនបាន និងអាចហោះបានកម្ពស់ ៤៥៧ម៉ែត្រ ជាមួយនឹងរយៈចម្ងាយ  ៩៩៧គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន KleinVision ក៏បាននឹងកំពុងសិក្សាពីដំណើរការផលិតយានយន្តប្រភេទផ្សេងទៀត ដែលអាចបើកនៅលើអាកាស ហើយអាចចុះចតនៅលើដី​ និងលើទឹក៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T