រំជួលចិត្ត សុនខមួយក្បាលដើរជិត៦០គីឡូម៉ែត្រ ដើម្បីមករកម្ចាស់ដល់ផ្ទះវិញ

//s9.kh1.co/10/1082b378bb712ac3028a50ec739c671e7dd60c34.jpg
សង្គម

 ២៩-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

មិនគួរឲ្យជឿទាល់តែសោះ! សុនខមួយក្បាលដើរជិត៦០គីឡូម៉ែត្រ ដោយគ្មានអាហារនិង ចំណាយពេលជាច្រើនថ្ងៃ ដើម្បីត្រលប់ទៅរកម្ចាស់នៅឯផ្ទះវិញ។

ចិន៖ សុនខ គឺជាសត្វចិញ្ចឹមមួយប្រភេទដែល ប្រជាជនភាគច្រើននិយមចិញ្ចឹម ដោយសារការស្រលាញ់អាណិតនិង ដើម្បីការពារផ្ទះផងដែរ ដោយសារវាមានភាពស្មោះត្រង់ខ្លាំងជាងគេបំផុតក្នុងចំណោមសត្វចិញ្ចឹមនានា ដែលអាចធានាសុវត្ថិភាពក្នុងផ្ទះបានច្រើននិង អាចកំដរម្ចាស់នៅពេលអផ្សុកបាន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ អាចនិយាយបានថា សុនខ គឺជាកល្យាណមិត្តរបស់មនុស្សដែល អាចយល់ចិត្តនិង មានចិត្តស្រលាញ់ម្ចាស់ជាជាងជីវិតរបស់វាទៅទៀត ដោយគោលបំណងរបស់សុនខ គឺចង់រស់នៅជាមួយនឹង អ្នកដែលមានគុណចំពោះវារហូតដល់ថ្ងៃចុងក្រោយតែប៉ុណ្ណោះនិង ថែមទាំងមិនខ្វល់ថាម្ចាស់ជាអ្នកមានឬ អ្នកក្រនោះឡើយ។

ជាក់ស្តែងថ្មីៗនេះមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងបណ្តាញសង្គម ដោយមានសុនខមួយក្បាល បានដើរមកផ្ទះវិញក្នុងចម្ងាយប្រហែលជា៦០ គីឡូម៉ែត្រ ដោយប្រើប្រាស់ពេលវេលាជាច្រើនថ្ងៃ រួមទាំងគ្មានទឹកនិង អាហារថែមទៀតផងដែរ។

រឿងរ៉ាវនេះបានកើតឡើយដំបូងដោយ គ្រួសារមួយបានចាកចេញពីផ្ទះនៅទីក្រុង HangZhou ទៅសួរសុខទុក្ខបងនៅជនបទ ដោយបានយកសុនខរបស់ខ្លួន ដែលមានឈ្មោះថា Dou Dou ទៅជាមួយផងដែរ។ ក្រោយពីបានជួបជុំបងប្អូនរួចហើយ ពួកគេក៏ចាកចេញមកផ្ទះវិញ ដោយពេលជិះតាមផ្លូវពួកគេក៏ឈប់នៅ ស្ថានីយ៍សេវាកម្មមួយកន្លែង ដោយគិតថា សុនខរបស់ខ្លួនប្រាកដជានៅក្នុងរថយន្តជាក់ជាមិនខាន រួចក៏បន្តដំណើរទៅមុខទៀតរហូតមកដល់ផ្ទះ ដោយសុវត្ថិភាព ប៉ុន្តែប្រហែលជាប៉ុន្មានម៉ោងក្រោយមក ទើបដឹងថា Dou Dou បានបាត់ខ្លួន ដោយច្បាស់ការ១០០ភាគរយ ទីតាំងដែលបាត់ច្បាស់ជានៅស្ថានីយ៍សេវាកម្មមួយនោះជាក់ជាមិនខាន ព្រោះមានតែកន្លែងនោះតែប៉ុណ្ណោះដែល ពួកគេឈប់ឡាន។

ស្អែកឡើយ ពួកគេបានចេញដំណើរទៅរក Dou Dou ប៉ុន្តែនៅតែមិនអាចរកឃើញ ដោយសេចក្តីអស់សង្ឃឹម មេគ្រួសារ លោក Qiu បាននិយាយថា៖

យើងសង្ឃឹមថា Dou Douនឹងនៅមានជីវិតរស់នៅនិង ជួបមនុស្សដែលចិត្តល្អ អាចទទួលវាមកចិញ្ចឹម

លោក Qiu

រំលងបានប៉ុន្មានថ្ងៃ គ្រួសារមួយនោះ បានឃើញសុនខអនាថាមួយក្បាលឈរនៅមាត់ទ្វារផ្ទះខ្លួន ក៏ដើរទៅមើលឃើញថា ជា Dou Dou សុនខរបស់ខ្លួនក្នុងសភាពកក្វក់ ស្គម ល្វើយ វង្វេងវង្វាន់ ដោយភ្លាមវាមិនអាចចាំម្ចាស់របស់ខ្លួនបានឡើយ ប៉ុន្តែទោះបីជាយ៉ាងណា ម្ចាស់សុនខក៏រំភើបចិត្តឥតឩបមា ចំពោះការត្រលប់មកវិញរបស់វា ដោយមិននឹកស្មានថាអាចរកផ្ទះឃើញវិញសោះ ថែមទាំងគ្មានរបួសត្រង់ណាទាល់តែសោះ។

ខណៈពេលនេះ Dou Dou បានធូរស្បើយច្រើនហើយ ដោយទទួលការមើលថែពីលោក Qiuនិង សមាជិកនៅក្នុងផ្ទះ ក្រោយពីបានដើរមកពីស្ថានីយ៍មួយនោះ ដែលមានចំងាយសរុប ៥៩,៥៤ គីឡូម៉ែត្ររួចមក៕

សូមចូលមើលរូបភាពខាងក្រោម៖

សុនខDou Dou មុនពេលបាត់ពីផ្ទះ
សុនខDou Dou មុនពេលបាត់ពីផ្ទះ
https://s9.kh1.co/__image/w=615,h=716,q=100/34/34daf7abe8675713c93e7fe2ce203a82c9da7b75.jpg
សុនខDou Dou ក្រោយពេលត្រលប់មកផ្ទះវិញ
សុនខDou Dou ក្រោយពេលត្រលប់មកផ្ទះវិញ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T