រកឃើញថ្មប៉ប្រះទឹក ដែលមានកម្ពស់ខ្ពស់ជាងអាគារនៅទីក្រុងញូវយ៉កទៅទៀត

//s9.kh1.co/c7/c776fbb67ebdf80e647d702c2910b2d6c8988cf2.jpg
បច្ចេកវិទ្យា

 ២៩-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការរួមបញ្ចូលគ្នាដ៏មានអនុភាពនៃទិន្នន័យផែនទីនិងរូបភាពក្រោមទឹក នឹងត្រូវបានជ្រើសរើសប្រើ ដើម្បីយល់ដឹងអំពីថ្មប៉ប្រះទឹកថ្មីនេះ។

អូស្ត្រាលី៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្កាថ្មប៉ប្រះទឹកដ៏ធំសម្បើមមួយត្រូវបានគេរកឃើញនៅចុងខាងជើងនៃតំបន់ Great Barrier Reef របស់ប្រទេសអូស្ត្រាលី ដែលជារបកគំហើញដំបូងបង្អស់ ក្នុងរយៈពេល១២០ឆ្នាំនេះ។ ដោយមានកម្ពស់៥០០ម៉ែត្រ ថ្មប៉ប្រះទឹកនេះមានកម្ពស់ ខ្ពស់ជាងអាគារ Empire State Building របស់ទីក្រុងញូវយ៉កនិងអាគារភ្លោះ Petronas Twin Towers នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកវិទ្យាសាស្ត្រចំណាយពេល១២ខែ បានរកឃើញរចនាសម្ព័ន្ធដ៏ធំមួយនេះ ស្របពេលកំពុងបង្កើតផែនទី 3D នៃបាតសមុទ្រក្នុងតំបន់នោះ។ អ្នកស្រាវជ្រាវមួយក្រុមដែលគ្រប់គ្រងដោយវិទ្យាស្ថាន Schmidt Ocean Institute (SOI) ដែលជាក្រុមមិនរកប្រាក់ចំណេញនិងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់រ៉ូបូតក្រោមទឹក ដើម្បីរុករកថ្មប៉ប្រះទឹក។

ការរួមបញ្ចូលគ្នាដ៏មានអនុភាពនៃទិន្នន័យផែនទីនិងរូបភាពក្រោមទឹក នឹងត្រូវបានជ្រើសរើសប្រើ ដើម្បីយល់ដឹងអំពីថ្មប៉ប្រះទឹកថ្មីនេះ និងតួនាទីរបស់វានៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ មិនគួរឲ្យជឿ។

តំបន់ Great Barrier Reef គឺជាកន្លែងសម្រាប់ផ្កាថ្មប៉ប្រះទឹកធំជាងគេបំផុត នៅលើពិភពលោក ដែលជាទីជម្រករបស់ត្រីជាង១,៥០០ប្រភេទ ផ្កាថ្ម៤១១ប្រភេទ និងប្រភេទសត្វជាច្រើនផ្សេងទៀត។ ដោយលាតសន្ធឹងលើចម្ងាយ២,៣០០គីឡូម៉ែត្រ តំបន់ថ្មប៉ប្រះទឹកនេះត្រូវបានគេដាក់បញ្ចួល ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៨១ សម្រាប់សារៈសំខាន់ខាងវិទ្យាសាស្ត្រ និងសារធាតុចិញ្ចឹមដ៏ធំសម្បើម៕

រ៉ូបូតសម្រាប់ថតទិដ្ឋភាពនៅបាតសមុទ្រ
រ៉ូបូតសម្រាប់ថតទិដ្ឋភាពនៅបាតសមុទ្រ
ថ្មប៉ប្រះទឹកត្រូវបានបង្កើតជាផែនទី 3D នៅបាតសមុទ្រ
ថ្មប៉ប្រះទឹកត្រូវបានបង្កើតជាផែនទី 3D នៅបាតសមុទ្រ
ផ្កាថ្មត្រូវបានថតនៅតំបន់ ថ្មប៉ប្រះទឹក
ផ្កាថ្មត្រូវបានថតនៅតំបន់ ថ្មប៉ប្រះទឹក
ថ្មប៉ប្រះទឹកដ៏ធំសម្បើមមួយនេះ ត្រូវបានគេប្រទះឃើញ កំឡុងពេលបង្កើតផែនទី 3D
ថ្មប៉ប្រះទឹកដ៏ធំសម្បើមមួយនេះ ត្រូវបានគេប្រទះឃើញ កំឡុងពេលបង្កើតផែនទី 3D
បើប្រៀធៀបជាមួយអាគារ Empire State Building ថ្មប៉ប្រះទឹកមួយនេះ មានកម្ពស់ខ្ពស់ជាង
បើប្រៀធៀបជាមួយអាគារ Empire State Building ថ្មប៉ប្រះទឹកមួយនេះ មានកម្ពស់ខ្ពស់ជាង
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T