ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បើកយុទ្ធនាការផ្សព្វផ្សាយក្នុងការលើកកំពស់ការយល់ដឹង អំពីជំងឺមហារីកសុដន់ទូទាំងប្រទេស និងប្រមូលថវិកាក្នុងការជួយគាំទ្រមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម

//s9.kh1.co/e1/e16944be098d5db3ef7671a45410398c20d71666.jpg
សង្គម

 ២៩-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ដើម្បីចូលរួមផ្សព្វផ្សាយការយល់ដឹងនៃជំងឺមហារីកសុដន់ ដែលតែងតែរៀបចំឡើង​ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ប្រចាំនៅកម្ពុជា ចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយការយល់ដឹង និងការការពារខ្លួនពីជំងឺមហារីកសុដន់ ទទួលយកការពិនិត្យទាន់ពេលវេលា (Fit for Hope ២០២០) នៅក្នុងខែតុលានេះ គោលបំណងដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយពីជំងឺមហារីកសុដន់ និងប្រមូលថវិកាសម្រាប់ជួយគាំទ្រមន្ទីរពេទ្យព្រះសីហនុមណ្ខលនៃក្តីសង្ឃឹម ដែលជួយព្យាបាលអ្នកជំងឺមហារីកសុដន់ និងផ្តល់ការពិនិត្យដោយឥតគិតថ្លៃ ជាពិសេស លើកកម្ពស់ការយល់ដឹងអំពីបញ្ហាដ៏ធ្ងន់ធ្ងរនេះ ទៅដល់ប្រជាជនកម្ពុជាទាំងស្ត្រី និងបុរស។

ភ្នំពេញ៖ ដើម្បីចូលរួមផ្សព្វផ្សាយការយល់ដឹងនៃជំងឺមហារីកសុដន់ ដែលតែងតែរៀបចំឡើង​ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ប្រចាំនៅកម្ពុជា ចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយការយល់ដឹង និងការការពារខ្លួនពីជំងឺមហារីកសុដន់ ទទួលយកការពិនិត្យទាន់ពេលវេលា (Fit for Hope ២០២០) នៅក្នុងខែតុលានេះ គោលបំណងដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយពីជំងឺមហារីកសុដន់ និងប្រមូលថវិកាសម្រាប់ជួយគាំទ្រមន្ទីរពេទ្យព្រះសីហនុមណ្ខលនៃក្តីសង្ឃឹម ដែលជួយព្យាបាលអ្នកជំងឺមហារីកសុដន់ និងផ្តល់ការពិនិត្យដោយឥតគិតថ្លៃ  ជាពិសេស លើកកម្ពស់ការយល់ដឹងអំពីបញ្ហាដ៏ធ្ងន់ធ្ងរនេះ ទៅដល់ប្រជាជនកម្ពុជាទាំងស្ត្រី និងបុរស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យុទ្ធនាការ AIA 
យុទ្ធនាការ AIA 

ក្រោមចក្ខុវិស័យដ៏មុតមាំរបស់ខ្លួន ក្នុងការជួយប្រជាជនកម្ពុជាឲ្យមានសុខភាពល្អ និងជិវិតកាន់តែប្រសើរ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ប្រចាំនៅកម្ពុជា បន្តសហការជាមួយមន្ទីរពេទ្យព្រះសីហនុមណ្ខលនៃក្តីសង្ឃឹម (Center of HOPE) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ថវិកាដែលប្រមូលបាននៅក្នុងយុទ្ធនាការនេះ នឹងត្រូវប្រគល់ជូនជាផ្លូវការជូនមន្ទីរពេទ្យ នៅពេលបញ្ចប់យុទ្ធនាការផ្សព្វផ្សាយក្នុងខែធ្នូ ២០២០។​

នៅឆ្នាំនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA នឹងបង្កើនការយល់ដឹងអំពីយុទ្ធនាការ ដោយការផលិត និងដាក់ផ្សាយនូវវីដេអូអប់រំភាគ ដើម្បីជួយអប់រំដល់សាធារណជនពីជំងឺមហារីកសុដន់នេះ។ កម្មវិធីនេះ នឹងត្រូវបានគាំទ្រដោយកម្មវិធីហ្វេសប៊ុក ដែលនឹងបង្ហាញនៅលើដើមឈើនិម្មិតរូប តាមរយៈការចូលរួមគាំទ្ររបស់អ្នកនៅក្នុងយុទ្ធនាការនេះ  ដោយការបន្ថែមបូពណ៌ផ្កាឈូក ដោយគ្រាន់តែចូលលេង និងចែករំលែកដល់មិត្តភ័ក្តិរបស់អ្នកឲ្យបានដឹង និងចូលរួមជាមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកនេះ។

យុទ្ធនាការ AIA 
យុទ្ធនាការ AIA 

ក្នុងឆ្នាំ ២០១៨ យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់  ទទួលបានការគាំទ្ររាប់ម៉ឺននាក់ ដោយការរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើនដូចជា ផ្សព្វផ្សាយសម្រាប់បុគ្គលិក និងសហការី តារាល្បីៗ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពល រៀបចំសិក្ខាសាលាដល់និស្សិតនៅតាមសាកលវិទ្យាល័យ និងសកម្មភាពផ្សព្វផ្សាយនៅតាមទីផ្សារ ហើយផ្តល់ការពិនិត្យជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃរហូតដល់ ១,៣០០ នាក់ ការដើរព្យុហយាត្រា ‘Pink Walk’ ដែលមានអ្នកចូលរួម ២,០០០នាក់ និងជួបជុំនៅកោះពេជ្រ រួមជាមួយវគ្គបណ្តុះបណ្តាល Zumba ដែលមានអ្នកចូលរួមប្រមាណ ៨០០នាក់។ កម្មវិធីជាបន្តបន្ទាប់ ត្រូវបានបញ្ចប់ជាមួយនឹងការប្រគំតន្រ្តីមួយដ៏ធំ ដែលមិនអាចបំភ្លេចបាន  រួមជាមួយការផ្ញើសារលើកទឹកចិត្តដល់អ្នកគ្រប់គ្នា ឲ្យរស់នៅចេះបង្ការខ្លួន និងចៀសឆ្ងាយពីជំងឺមហារីកសុដន់ ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា និងអ្នកគាំទ្រប្រមាណ ២០,០០០ នាក់។

យុទ្ធនាការ AIA 
យុទ្ធនាការ AIA 

អ្នកទាំងអស់គ្នាអាចចូលរួមដោយបរិច្ចាគ ដល់មូលនិធិនៃយុទ្ធនាការផ្សព្វផ្សាយការយល់ដឹង នៃកាការពារខ្លូនពីជំងឺមហារីកសុដន់ សម្រាប់ឆ្នាំ ២០២០ ដែលនឹងត្រូវប្រគល់ជូនមន្ទីរពេទ្យ HOPE នៅពេលបញ្ចប់យុទ្ធនាការ។ ផ្តើមចេញពីខ្លួនអ្នក សូមទៅទទួលយកពិនិត្យ និងចែករំលែកការយល់ដឹងនេះដោយចាប់ផ្តើមនិយាយ ពីជំងឺមហារីកសុដន់ទៅកាន់មិត្តភិក្តិ និងក្រុមគ្រួសារ។

ការចូលរួមបរិច្ចាគប្រាក់ ៥ដុល្លាររបស់អ្នក នឹងទទួលបានជាអាវយឺតដ៏ស្រស់ស្អាតមួយ ដើម្បីជាការថ្លែងអំណរគុណនូវទឹកចិត្តថ្លៃថ្លារបស់អ្នក ដោយអ្នកអាចផ្ញើប្រាក់បរិច្ចាគរបស់អ្នក មកកាន់មូលនិធិនៃយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងនៃការការពារខ្លួនពីជំងឺមហារីកសុដន់ ជាផ្លូវការ តាមរយៈគណនីធនាគារ ABA 001052306 បន្ទាប់មកអ្នកចុច screenshot នូវប្រតិបត្តិការផ្ញើប្រាក់បរិច្ចាគរបស់អ្នក​ រួចផ្ញើសារមកកាន់ Facebook Messenger នៃ Facebook Page របស់ AIA Cambodia ដើម្បីបញ្ជាក់ជាការស្រេច។

ក្រុមការងារ AIA នឹងទាក់ទងលោកអ្នកវិញ ដើម្បីប្រគល់ជូនអាវយឺតដ៏ស្រស់ស្អាតជូនអ្នក នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។  ប្រសិនបើលោកអ្នកនៅមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែម សូមទូរស័ព្ទមកកាន់លេខ 098 980 757 ។ យើងខ្ញុំមានមោទនភាពបំផុត ចំពោះលោកអ្នកដែលអាចចូលរួមបរិច្ចាគថវិកាច្រើនៗលើសពី៥$ តាមលទ្ធភាពបរិច្ចាគរបស់អ្នក។ ថវិកាទាំងអស់នឹងជួយគាំទ្រដល់មូលនិធិនៃយុទ្ធនាការ ដែលនឹងជួយដល់ស្ត្រីខ្មែរដែលត្រូវជំនួយដើម្បីទទួលបានការពិនិត្យ និងការព្យាបាលជំងឺមហារីកសុដន់នេះទាន់ពេលវេលា៕ 

យុទ្ធនាការ AIA
យុទ្ធនាការ AIA
យុទ្ធនាការ AIA 
យុទ្ធនាការ AIA 
យុទ្ធនាការ AIA 
យុទ្ធនាការ AIA 
យុទ្ធនាការ AIA 
យុទ្ធនាការ AIA 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T