អាយដលទាំងនេះ តែងត្រូវបានគេសរសើរថា មានចរិតស្រគត់ស្រគំ កម្រឃើញស្លៀកស៊ិចស៊ី

//s9.kh1.co/ef/ef66ebe6178adcc935968dbf9bda67d4cfaa3254.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ទាំងនេះសុទ្ធតែជាតារាចម្រៀង ដែលមានសម្លេងពីរោះៗ ហើយម្យ៉ាងទៀត តាំងពីបង្ហាញខ្លួនក្នុងសិល្បៈមក ពួកគេមិនសូវបង្ហាញភាពស៊ិចស៊ី ស្លៀកបញ្ចេញលើ បញ្ចេញក្រោមខ្លាំងជ្រុលពេកនោះឡើយ។

ភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពទាំងប៉ុន្មាននាក់ខាងក្រោមនេះ នាពេលកន្លងមក ពួកគេត្រូវបានមហាជន ពិសេសបណ្ដាអ្នកគាំទ្រ តែងតែពេញចិត្តទៅលើសមត្ថភាព និងទេពកោសល្យបញ្ចេញសំនៀងច្រៀងបានយ៉ាងពីរោះ ស្រទន់ គួរឲ្យចង់ស្ដាប់មិនជិនណាយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើគិតពីពេលវេលាដែលពួកគេ បានឈនជើងចូលសិល្បៈ ម្នាក់ៗបានប្រឡូកក្នុងវិស័យចម្រៀងនេះ មិនមែនតិចឆ្នាំនោះទេ ប៉ុន្តែអ្វីដែលអ្នកគាំទ្រសង្កេតឃើញ និងពោលសរសើរមិនដាច់ពីមាត់ គឺតារាស្រីទាំងនេះ មិនសូវលេងស្ទីលតែងខ្លួនស៊ិចស៊ី បញ្ចេញលើ បញ្ចេញក្រោមដូចតារាមួយចំនួនឡើយ ពោលគឺគេតែងឃើញពួកនាង រៀបចំខ្លួនស្អាតៗ មិនសុភាពពេក មិនស៊ិចស៊ីពេក និយាយរួមសមនឹងអត្តចរិតសុភាព គត់ស្រគំ មិនសូវនិយាយច្រើនផ្ទាល់តែម្ដង។

តារាស្រីទាំងនោះមានដូចខាងក្រោម៖

១.ឈិត​ សុវណ្ណបញ្ញា

ថ្វីត្បិតថា សព្វថ្ងៃតារាស្រីរូបនេះ ហាក់មិនសូវចេញចម្រៀងបម្រើអារម្មណ៍ហ្វេនៗដូចមុនក៏ពិតមែន ប៉ុន្តែចំពោះជីវិតឯកជនរបស់នាង ហ្វេនៗក៏នៅតែតាមដានមិនដាច់ផងដែរ  ពិសេសការថែរក្សាសម្ផស្ស និងសម្លៀកបំពាក់របស់នាង គឺនៅតែលេចធ្លោ ស្អាតគ្រប់កាលៈទេសៈផងដែរ។

ឈិត​ សុវណ្ណបញ្ញា
ឈិត​ សុវណ្ណបញ្ញា
ឈិត​ សុវណ្ណបញ្ញា
ឈិត​ សុវណ្ណបញ្ញា

២.អ៊ីវ៉ា

តារាចម្រៀងដែលជ្រកក្រោមផលិតកម្មសាន់ដេរូបនេះ បើទោះបីជាក្លាយខ្លួនទៅជាតារាដែលមានភាពល្បីល្បាញខ្លាំងក៏ដោយ ប៉ុន្តែនាងនៅតែរស់នៅប្រើជីវិតសាមញ្ញនៅឯស្រុកកំណើតយ៉ាងមានក្ដីសុខ ពិសេសគឺការលេងស្ទាយ៍តុបតែងខ្លួន តាំងពីចូលសិល្បៈដំបូងៗមក ហ្វេនៗមិនដែលឃើញតារាស្រីរូបនេះ ស្លៀកបញ្ចេញសាច់ស៊ិចស៊ីជ្រុលខ្លាំងនោះឡើយ។

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា

៣.សុខ ស្រីនាង

តារាចម្រៀង សុខ ស្រីនាង ក៏ដូចជាតារាខាងលើដែរ ចំពោះសម្រស់របស់នាង តែងតែត្រូវបានគេសរសើរមិនដាច់ពីមាត់ ពិសេសទៀតនោះ គឺនាងមានចរិតសុភាពរាបសារគួរឲ្យស្រលាញ់មែនទែន។

សុខ ស្រីនាង
សុខ ស្រីនាង

៤.សុគន្ធ និសា

តាំងពីដើមមក សុគន្ធ និសា អ្នកណាៗក៏តែងតែនិយាយដែរថា ជាតារាស្រីមួយរូប សុភាព ស្រគត់ស្រគំ មិនសូវនិយាយច្រើន ហើយក៏កម្រឃើញនាងស្លៀកពាក់ស៊ិចស៊ី មើលទៅពិតជាសមសួនតែម្តង៕

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសាសុខ​ ស្រីនាងឈិត សុវណ្ណបញ្ញាអ៊ីវ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T