កុំឲ្យតិចពេក! កម្មវិធី Instagram នឹងឲ្យអ្នកប្រើប្រាស់ អាច Live វីដេអូ រហូតដល់ចំនួន៤ម៉ោង

//s9.kh1.co/3e/3ec81910476584de363309e6b7c3dd4b2cee0789.jpg
បច្ចេកវិទ្យា

 ២៨-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

រយៈពេលបន្ថែមទាំងនេះនឹងអាចប្រើប្រាស់បាន សម្រាប់អ្នកប្រើប្រាស់ Instagram ទាំងអស់នៅទូទាំងពិភពលោក។

បរទេស៖ កម្មវិធី Instagram បន្តផ្ដោតលើការកែលម្អបទពិសោធន៍វីដេអូរបស់ខ្លួន ហើយថ្ងៃនេះវាបានប្រកាសពីការផ្លាស់ប្ដូរតូចៗជាច្រើន ដែលទាក់ទងនឹងការផ្សាយផ្ទាល់នៅលើវេទិកា ហើយបន្ទាប់មករក្សាទុកវីដេអូទាំងនោះកាន់តែងាយស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើបច្ចុប្បន្នភាពដ៏ធំបំផុតគឺថា ការផ្សាយផ្ទាល់មិនបានកំណត់នៅត្រឹមចំនួន៦០នាទីដូចកាលពីមុនទៀតឡើយ ដោយអ្នកប្រើប្រាស់អាចធ្វើការ Live បានរហូតដល់ចំនួន៤ម៉ោង។ រយៈពេលបន្ថែមទាំងនេះនឹងអាចប្រើប្រាស់បាន សម្រាប់អ្នកប្រើប្រាស់ Instagram ទាំងអស់នៅទូទាំងពិភពលោក ដរាបពួកគេមិនមានប្រវត្តិរំលោភបំពានគោលការណ៍កាលពីមុនៗ។

កន្លែងទុកវីដេអូរបស់ Instagram
កន្លែងទុកវីដេអូរបស់ Instagram

អ្នកប្រើប្រាស់អ្នកអាចធ្វើការទស្សនាការ Live របស់ខ្លួនឡើងវិញជាលក្ខណៈឯកជននៅក្នុងកន្លែងទុកវីដេអូ ដែលមានសុពលភាពរក្សាទុករហូតដល់៣០ថ្ងៃ បន្ទាប់ពីបានផ្សាយ។ អ្នកអាចមានជម្រើសក្នុងការទាញយកវីដេអូនោះក៏បាន។ បន្ថែមពីនេះ Instagram ក៏បានបន្ថែមមុខងារ Live Now នៅក្នុងផ្នែក IGTV ដែលអ្នកគាំទ្រអាចស្វែងរកនិងទស្សនាការផ្សាយផ្ទាល់ នៅទីនោះក៏បាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T