ចុម! ក្ដាន់មួយក្បាល អាចរត់លើផ្ទៃទឹកបានយ៉ាងស្រួល ដូចរត់លើដី (មានវីដេអូ)

//s9.kh1.co/1f/1f339f848571a7c830d96e7776c9d179c132a207.jpg
សង្គម

 ២៨-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ មានក្ដាន់មួយក្បាល បានរត់ឆ្លងកាត់ទន្លេ ពីច្រាំងម្ខាងទៅម្ខាង ដែលមើលទៅហាក់ដូចជាកំពុងរត់លើដីរាបស្មើអីចឹង។

អាមេរិក៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយនូវសកម្មភាព សត្វក្ដាន់មួយក្បាល អាចរត់លើផ្ទៃទឹកបានយ៉ាងស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ដោយនារីម្នាក់ឈ្មោះថា Kristy នៅទន្លេមួយកន្លែង ក្នុងរដ្ឋអាឡាស្កា ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ខណៈពេលទូកមួយកំពុងធ្វើដំណើរ ស្រាប់តែមានសត្វក្ដាន់មួយក្បាលចេញមក ដោយវាបានរត់ពីច្រាំងម្ខាងទៅកាន់ច្រាំងម្ខាងទៀតនៃទន្លេយ៉ាងលឿន ដែលហាក់មើលទៅដូចជារត់លើដីរាបស្មើធម្មតាអីចឹង។

យ៉ាងណាមិញ ជុំវិញវីដេអូខាងលើនេះ បានបង្កឲ្យមហាជនមានចង្ងល់គ្រប់ៗគ្នា រហូតដល់ទទួលបានការចុចចូលទស្សនាជាង១លានដងឯណោះ។ ហើយទន្ទឹមនឹងនេះដែរ ក៏មានមហាជនមួយចំនួនបានបញ្ចេញមតិ ដោយលើកឡើងថា៖

សត្វក្ដាន់មួយក្បាលនេះ ប្រហែលជាបានរៀនក្បាច់សម្រាលខ្លួនហើយ។

មតិមហាជន

នេះមិនមែនជាសត្វក្ដាន់នៅក្នុងព្រះគម្ពីរទេមែនទេ?

មតិមហាជន

ទឹកទន្លេប្រហែលជារាក់ ដែលអាចឲ្យក្ដាន់រត់ឆ្លងកាត់បាន៕

មតិមហាជន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T