បើឃើញមឹកបែបនេះ កុំញ៉ាំអី ព្រោះជាតិ​ពុល​ខ្លាំង​ ជា​ងមឹក​ធម្មតាមួយពាន់ដង អាចនឹងស្លាប់បាន

//s9.kh1.co/97/972d9dec59bfedb872cfe7dedf74af5c650ed873.jpg
យល់ដឹង

 ២៧-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

The Blue Ringed Octopus ត្រូវ​បាន​គេទទួល​ស្គាល់​ថា​ជា​មឹកម្យ៉ាង ​ដែល​គ្រោះ​ថ្នាក់​បំផុត​មួយ​ក្នុង​ចំណោម​សត្វ​ដទៃទៀត​នៅក្នុង​មហាសមុទ្រ​។

យល់ដឹង៖ ត្រីមឹកគឺ​ជា ​ពពួក​សត្វ​ឥត​ឆ្អឹងខ្នង ​​មួយ​ប្រភេទ​ ដែល​រស់នៅក្នុង ​សមុទ្រ​ទឹក​ប្រៃ ​មាន​រាងកាយ​ទន់​គ្មាន​ឆ្អឹង ​វា​​ធ្វើ​ចលនា ​គេច​ខ្លួនពី​សត្រូវ​​ដោយ ​ដៃទាំង​៤គូរបស់​វា​​បាន​យ៉ាង​រហ័ស ​និង​អាច​លូនឬផ្លាស់​ទី ​​ចូល​តាម​​គ្រប់​ ប្រហោង​តូចៗ ​នៃ​ផ្ទាំងថ្ម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រីមឺក​ប្រភេទBlue Ringed Octopus
ត្រីមឺក​ប្រភេទBlue Ringed Octopus

ត្រីមឹក​ ភាគច្រើន​វា​រស់​នៅ ​ក្នុង​បាតសមុទ្រ ​ក្រោម​ថ្មប៉ប្រះទឹក ក្នុង​ផ្កាថ្ម ឬកប់​ខ្លួន ក្រោម​ដី​ជាដើម​។ បន្ថែម​ពីនេះ ​ត្រីមឹក​ក៏​ជា ​ប្រភេទ​អាហារសមុទ្រ​ម្យ៉ាង​ ដែលជាទីពេញ​និយម​ខ្លាំងនៃ ​មនុស្ស​ភាគ​ច្រើន​ ហើយ​វា​ក៏ជា​សត្វ​សមុទ្រ​ ដែល​​មាន​តម្លៃ ​ថ្លៃ​ណាស់ដែរ ​ទៅ​តាម​ប្រភេទ ​នីមួយៗ​របស់​វា។

ត្រីមឺក​ប្រភេទBlue Ringed Octopus
ត្រីមឺក​ប្រភេទBlue Ringed Octopus

ក៏ប៉ុន្តែ ​ក្នុង​ចំណោម​ត្រីមឹក ​ទាំង​៣០០ប្រភេទ​នោះ ក៏​មាន​ត្រីមឹក​ម្យ៉ាង ​ដែល​មាន​ឈ្មោះថាBlue Ringed Octopus ដែល​ត្រី​មឹក ​មួយ​ប្រភទនេះ ​គឺ​មាន​ពិស​ខ្លាំង​ វា​ត្រូវ​បាន​គេ​ចាត់​ទុកថា ​ជា​ប្រភេទ​ត្រីមឹក​ ដែល​អាច​បង្ក គ្រោះ​ថ្នាក់​ខ្លាំង​បំផុត ​ដល់​មនុស្សរហូត​ដល់​ថ្នាក់ ​ត្រូវ​បាត់​បង់​ជីវិត​ថែម​ទៀត ​ប្រសិនបើមិន​ប្រុង​ប្រយ័ត្ន​ ត្រូវ​វា​ខំ​ឬ ​បរិភោគ​វា​ចូលទៅ។

ត្រីមឺក​ប្រភេទBlue Ringed Octopus
ត្រីមឺក​ប្រភេទBlue Ringed Octopus

ត្រី​មឹក​ប្រភេទ​នេះ នៅ​លើ​ខ្លួន​របស់​វា​ មាន​នៅ​រង្វង់​ពណ៌ខៀវ ដែលមើល​ទៅ ​ពិត​ជា​ទាក់​ទាញ​ ហើយ​ឆើត​ឆាយ ​និង​គួរ​ឲ្យស្រលាញ់ ​ដែល​ហាក់​ខុស​ឆ្ងាយ​ដាច់ ​ពី​ភាព​គ្រោះ​ថ្នាក់​របស់​វា​។ ត្រី​មឹក​​រង្វង់​ខៀវនេះ ​មាន​ដើម​កំណើត ​នៅ​ក្នុង​មហា​សមុទ្រ ​ប៉ាស៊ី​ហ្វិក  អាច​រក​ឃើញ​ នៅបាត​ខ្សាច់​ និងថ្មប៉ប្រះ​ទឹក​ជា​ដើម​។

ត្រីមឺក​ប្រភេទBlue Ringed Octopus
ត្រីមឺក​ប្រភេទBlue Ringed Octopus

​ប្រសិន​បើ​មាន​សត្រូវ ​មក​យាយី​ឬ គំរាម​កំហែង​ដល់​វា ​នោះ​រង្វង់​ខៀវ​ដែល ​នៅ​លើ​ខ្លួន​វា ​នឹងភ្លឺឡើង​ពាស​ពេញ ​រាងកាយ​របស់​វា ហើយ​នេះគឺជា ​សញ្ញា​ព្រមាន​ដល់​សត្រូវ​ ក៏ដូចជា ​ការបញ្ចេញ​នៅ ​សក្តានុពល​របស់​វា​ផងដែ​រ។

ត្រីមឺក​ប្រភេទBlue Ringed Octopus
ត្រីមឺក​ប្រភេទBlue Ringed Octopus

​វា​អាច​ប្រយុទ្ធ​ ជាមួយ​សត្រូវ​បាន​ ដោយ​បញ្ចេញ ​ទឹក​ពណ៌ខៀវ​របស់​វា ដែល​ពិសនេះ​មាន​ឥទ្ធិពល​ខ្លាំង ​ជាង​ពិស​នៃ​មឹក​ធម្មតា ​រហូត​ដល់​ទៅ១០០០ដង​ ដែល​អាច​គ្រប់​គ្រាន់​ ក្នុង​ការ​សម្លាប់ ​មនុស្សរហូតដល់ទៅ​២៦​ នាក់​ក្នុង​រយៈពេល​តែ ប៉ុន្មាន​នាទីប៉ុណ្ណោះ​។ ​ហើយ​ចំណុច​ពិសេស ​របស់​​​​វាមួយទៀតនោះគឺ វា​​​អាច​ប្រែខ្លួន​ ឲ្យ​ដូច​ទៅ​នឹង​វត្ថុ​អ្វី ​ដែល​នៅ​ជិត​ខ្លួនរបស់​​វា។ ហេតុ​នេះ ​គ្មាន​អ្វី​ដែល​ចម្លែក ​ឬភ្ញាក់​ផ្អើលនោះទេ ​ដែល​វា​ត្រូវ​បាន​ គេ​ទទួលស្គាល់​ថា ​ជា​សត្វគ្រោះថ្នាក់​បំផុត​មួយ ​នៅក្នុងមហាសមុទ្រ​។  ​

ត្រីមឺក​ប្រភេទBlue Ringed Octopus
ត្រីមឺក​ប្រភេទBlue Ringed Octopus

ដូច្នេះ​តើ​មាន​អ្វី​កើត​ឡើង​ នៅពេល​ដែល ​អ្នក​ត្រូវ​បាន​ខាំ​ ដោយ​ត្រីមឹកBlue Ringed Octopus នេះ​?

ទី១៖ ពិសវា​នឹងទៅ ​រាំងស្ទះ​សញ្ញា​សរសៃ​ប្រសាទ​ ពាសពេញ​រាង​កាយ​របស់​អ្នក​ បណ្តាល​ឲ្យ ​ស្ពឹក​សាច់​ដុំ។

ទី២៖ បាត់​បង់​ចក្ខុវិស័យ ពិការ​ភ្នែក​ និង​​បាត់​បង់​ស្មារតី​។

ទី៣៖ ខ្វិន​សាច់​ដុំ​ រួម​ទាំងប៉ះពាល់​ដល់​​សាច់​ដុំ​ ដែល​ចាំ​បាច់​សម្រាប់​ មនុស្ស​ដកដង្ហើម​ ទីបំផុត​ ថប់​ដង្ហើម ​រហូត​ដល់​ស្លាប់​។

ត្រីមឺក​ប្រភេទBlue Ringed Octopus
ត្រីមឺក​ប្រភេទBlue Ringed Octopus

ជារួម ​ពិស​នេះ ​គ្មាន​ថ្នាំ​ប្រឆាំង​បាន​ទេ ​ក៏ប៉ុន្តែជនរងគ្រោះ​ អាច​នឹង​ត្រូវ​បាន ​ជួយ​សង្គ្រោះ ​ប្រសិនបើ​មាន​ អ្នក​បញ្ចូល​ខ្យល់​ តាម​មាត់​ឲ្យទៅ​​ភ្លាម​ៗ៕  

ប្រភព៖ octolaboceanconservancy

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T