ទម្លាប់​មិន​ល្អ​ទាំង​៥យ៉ាង​ ដែល​ធ្វើ​ឲ្យ​អ្នក​តែងតែ​ មាន​អារម្មណ៍ថា​អស់​កម្លាំង​រាល់ពេល​

//s9.kh1.co/6b/6bc67f33e3988bea6cf28c17d5b8160bbe451f37.jpg
នារី

 ២៧-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ជាក់​ស្តែង ​ការ​អស់​កម្លាំង​ មិនមែន​ដោយ​សារតែ ​អ្នក​ធ្វើ​ការ​ខ្លាំង​តែ​មួយ​មុខនោះទេ តែ​វា​ក៏បង្ក​មក​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​ អ្នក​ធ្វើ​ដោយ​មិន​បាន​ ដឹង​ខ្លួន​មួយ​ចំនួន​ផងដែរ​។

សុខភាព៖ មូល​ហេតុដែល​អាច ​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ថា ​ហត់​និង​អស់​កម្លាំងគឺ ​អាច​បណ្តាលម​កពី កត្តាជាច្រើន​ដូចជា​ជម្ងឺ ការងារច្រើន និង​ស្ត្រេស​ខ្លាំង ​ប៉ុន្តែ​ក៏​មាន​​ទម្លាប់​ប្រចាំ​ថ្ងៃ​ មួយ​ចំនួនទៀត​​របស់ ​​ក៏វា​ជា​បញ្ហាដែល​ ​អាច​ធ្វើ​ឲ្យ ​អ្នក​មាន​នៅ​អារម្មណ៍ថា ​ចេះតែ ហត់នឿយ​និង​អស់​កម្លាំង​ខ្លាំង ​ស្ទើ​រតែគ្រប់​ពេល​ផងដែរ​។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ប្រៀប​ដូចជា​ អាកប្បកិរិយា​ឬ ទម្លាប់ប្រចាំថ្ងៃ​​មួយ​ចំនួន ​ប្រសិនបើ អ្នក​នៅ​តែ​បន្ត​​អនុវត្តន៍​ទៀត ​វា​​នឹង​ធ្វើ​ឲ្យ ការ​ចាប់​ផ្តើម​​ថ្ងៃ​ថ្មី របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ ភាព​ហតនឿយ ​អារម្មណ៍​មិន​ស្រលះ ហើយការ​សម្រេច​ ការ​ងារ​ពេញ​មួយ​ថ្ងៃ ​ក៏មិន​អាចបាន​ទៅ ​ដោយ​រលូន​ផងដែរ​​។ ហេតុ​ដូច្នេះ​ ប្រសិន​បើ​អ្នក​ចង់​ឲ្យ ​ថ្ងៃ​ថ្មី​របស់​អ្នក​ពោរពេញ​ទៅ​ដោយ ​ភាព​ស្រស់ស្រាយ ​និង​ស្វាហាប់ ​សូម​ព្យាយាម​ធ្វើ ​ការ​ផ្លាស់​ប្តូរ​ចោល​ នៅ​ទម្លាប់​ទាំងនេះ ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។

ទម្លាប់​មិនល្អ​ដែល​ចេះ​តែ​ធ្វើ​ឲ្យ​អ្នក​មាន​នៅ​អារម្មណ៍​អស់​កម្លាំង​នោះ​មាន​ដូចជា​៖

១. សម្រាក​មិនគ្រប់​គ្រាន់​​

រូបតំណាង
រូបតំណាង

ទម្លាប់​មិន​ល្អមួយ ​ដែល​ងាយ​ធ្វើ​ឲ្យ ​អ្នក​មាន​អារម្មណ៍​ថា​ អស់​កម្លាំង​លឿន ជាង​ធម្មតា​នោះ​គឺ កា​រគេ​ងមិនគ្រប់​គ្រាន់​ ត្រូវ​ចាំ​ថា ​នៅពេល​ដែល ​អ្នក​ក្រោក​ឡើង​ រាងកាយយើង ក៏​ចាប់​ផ្តើម​ ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ​ដូចគ្នា​ដែរ​។ ហេតុដូចនេះ ​វាក៏ត្រូវការ​ពេល សម្រាប់​ជួសជុស ​និង​សម្រាក ឲ្យ​បាន​គ្រប់​គ្រាន់​ផងដែរ។ ការ​ដែល​គេង​មិន ​គ្រប់​គ្រាន់​ជា​លទ្ធផល ​ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង ​ខ្វះ​នៅ​ថាម​ពល ​ងាយ​នឹ​ងធ្វើ​ឲ្យ​យើង ​មាន​អារម្មណ៍​ថា អស់​កម្លាំង​ខ្លាំង​ នៅ​ថ្ងៃបន្ទាប់​។ ជាធម្មតា ​មនុស្ស​យើង ​ត្រូ​វ​ការ​សម្រាក ​ចាប់​ពី៧ទៅ៨ម៉ោង ក្នុងមួយ​ថ្ងៃ ដើម្បី​ទុកឳកាសឲ្យ ​រាងកាយ​យើង ​សម្រាកនិង​ជួស​ជុស​។ ហេតុដូចនេះ ​អ្នកគួរ​ព្យាយាម​ សម្រាកឲ្យ​ត្រូវ​ម៉ោង កុំ​ព្យាយាម​ ហាត់​ប្រាណ មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬក៏ផឹកកាហ្វេ នៅមុន​ពេល​ដែល​អ្នកគេង​។ តែអ្នក​អាច​ផឹក​ទឹកដោះ​គោក្តៅ​ ដែល​វា​អា​ចជួយ​ឲ្យ ​អ្នក​សម្រាកបាន ​លក់​ស្រួល​ជាង​មុន​។

២. ការ​គេង​ច្រើន​ខ្លាំង​ពេក

រូបតំណាង
រូបតំណាង

ផ្ទុយ​គ្នា​ពី ការ​គេ​ងមិន​គ្រប់​គ្រាន់​។ ការ​គេងច្រើនពេក​ ក៏​អាច​ក្លាយទៅ​ជា ​បញ្ហា​បាន​ដែរ។ វា​នឹង​ឲ្យ ​អ្នក​អស់​កម្លាំង ព្រោះ​ការ​គេង​ច្រើន​ ជាង​១១ម៉ោង ​ក្នុង​មួយ​យប់ វា​ក៏​នឹងអាច​ធ្វើ​ឲ្យ ​អ្នក​មាន​អារម្មណ៍ ​ងងុយ​គេង​នៅពេល​ថ្ងៃ។ ហើយ​វា​អាច​នឹង ​ធ្វើ​ឲ្យអ្នកកាន់ តែអស់​កម្លាំង ​អំឡុងពេល​ថ្ងៃ​ ដែល​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ការ​ធ្វើ​ការ របស់​អ្នកបាន​។ ជា​ការ​ល្អ ​ប្រសិន​បើ​អ្នក​គេងចាប់​​ពី​៧ទៅ៨ ម៉ោង​ ក្នុង​មួយ​ថ្ងៃ​។ ទម្លាប់​ក្រោក​ចេញ ​ពីគ្រែ​ភ្លាមៗ ​បន្ទាប់ពី​ភ្ញាក់​ឡើង កុំនៅបន្ត​បែរខ្លួន ​ចុះឡើង​នៅ​លើ​គ្រែ​ ឬក៏​បន្ត​គេង​ម្តង​ទៀត​។ ព្រោះ​ការ​គេង​ច្រើន​ពេក ​ជាមូលហេតុដែល​ធ្វើ​ឲ្យ​ អ្នក​អស់​កម្លាំង​ ហើយ​ក៏​ធ្វើ​ឲ្យ​យើង​ឈឺក្បាល​ និង​មិន​ស្រស់​ស្រាយ ពេញ​មួយ​ថ្ងៃ​ផងដែរ​។

៣. ទទួល​ទាន​អាហារ​មិន​ត្រឹម​ត្រូវ​

រូបតំណាង
រូបតំណាង

ការ​ទទួល​អារហារ​ដែល ​មិន​ជួយ​ដល់​​សុខភាព ​និង​កង្វះ​នៅ សារធាតុ​ចិញ្ចឹម ​ជា​ពិសេសនោះ​គឺ ​កាបូអ៊ី​ដ្រាត ​ និងប្រតេអ៊ីន វា​មិនមែន​ជា ​គំនិតត្រឹម​ត្រូវនោះទេ។ ព្រោះ​ថា​រាងកាយ​យើង​ត្រូវ​ការកាបូអ៊ី​ដ្រាត ​ និងប្រតេអ៊ីន ​ដើម្បី​បំលែង​ ទៅ​ជា​ថាម​ពល​ ជួយ​ដល់ ​រាង​កាយ​យើង​ពេញ​មួយ​ថ្ងៃ​។ ហេតុដូចនេះ​ ប្រសិន​បើ​អ្នក​កង្វះ​ នៅ​សារធាតុ​ចិញ្ចឹមទាំងនេះ ​វា​អាច​នឹង​ធ្វើ​ឲ្យ ​រាងកាយ​របស់​អ្នក ​មិន​អាចទទួល​បាន ​នៅ​ថាម​ពលគ្រប់​គ្រាន់​ ហើយ​វា​ក៏​នឹង​ធ្វើ​ឲ្យ ​អ្នក​ហត់​នឿ​យ​ផងដែរ​។ ដូច្នេះ​​អ្នក​​គួរ​ជ្រើ​សរើស​អាហារដែល ​សម្បូរ​ទៅ​ដោយ កាបូអ៊ី​ដ្រាត ឬ​ប្រូតេអ៊ីន ដូចជា​នំបុ័ង បាយ​ សាច់​ ពង ទឹក​ដោះ​គោ រួម​ទាំង​ផ្លែឈើ និង​បន្លែ​ផងដែរ​។ សម្រាប់​អាហារ​ដែល​ សម្បូរ​ទៅ​ដោយ​ជាតិស្ករ​ខ្ពស់ ​ដូចជា​សូដា ឬកាហ្វេ បើ​អាចជៀស​បាន ​គួរតែ​ជៀស ត្បិត​តែ​វា​អាចធ្វើ​ឲ្យ​អ្នក​មាន​ ថាម​ពល​លឿ​នក៏ពិត​មែន​ តែ​វា​ត្រឹម​តែ ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។

៤. ផឹក​ស្រា

រូបតំណាង
រូបតំណាង

ជាតិ​អាកុល​​គឺ​ជា ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែល ​កាត់​បន្ថយល្បឿន​ កា​រងារ​របស់​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ខួ​រក្បាល។ ការ​ផឹក​ស្រាញឹកញាប់​ពេក មិន​ត្រឹម​តែ ​ធ្វើ​ឲ្យ​យើង​ហត់​នឿ​យនោះទេ តែ​វាក៏នឹង​អាចរំខាន់ ​ដល់​ដំណេក​របស់​អ្នក​ផងដែរ​។ ​បញ្ហា​នៃ​ការ​គេង​មិនគ្រប់​គ្រាន់​នេះ ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់ ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏ធ្វើ​ឲ្យ ​អ្នក​មាន ​នៅ​អារម្មណ៍​ហត់​នឿយ​ គ្មាន​កម្លាំង ​ពេញ​មួយ​ថ្ងៃ​ផងដែរ​។

៥. មិន​ឧស្សាហ៍​ហាត់​ប្រាណ

រូបតំណាង
រូបតំណាង

ការ​ធ្វើ​លំហាត់​ប្រាណ ​ជា​ប្រចាំ​អាច​ជួយ​បង្កើត នៅសាច់​ដុំ​ ជួយឲ្យរាងកាយ​​យើង​  ធ្វើ​ចលនា​បាន​ល្អ ​និងមាន​សុខភាព​ល្អ។ វា​ជួយ​ដល់​ ការ​រក្សា​សម្ពាធ​ឈាម​របស់​អ្នក​ កាត់ប​ន្ថយ​ស្ត្រេស និង​ធ្វើ​ឲ្យ ​អ្នក​មាន​អារម្មណ៍ ​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ​។ ការ​ធ្វើ​លំហាត់ប្រាណ​ដែល​ល្អ ជួយ​បង្កើន​នៅ​ថាម​ពល ​ដល់​រាយ​កាយ គួរ​អនុវត្តន៍​​ធ្វើ​ យ៉ាង​ហោច​ណាស់​៣០នាទី ​ជា​រៀង​រាល់​ថ្ងៃ​ ព្រោះ​វា​នឹង​ជួយ​ឲ្យ​ រាង​កាយ​មាន​ សុខភាព​ល្អ។ ហើយវាក៏នឹង​មិន​ងាយស្រួល ​អស់​កម្លាំង​និង ​ជួយ​អ្នក​ឲ្យ​គេង​បាន​លក់ ​ស្រួល​​ផងដែរ​៕  

ប្រភព៖ sanookyourlife

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T