ព្យុះម៉ូឡាវសម្លាប់មនុស្សជាច្រើននាក់នៅហ្វីលីពីន មុនពេលឆ្ពោះទៅវៀតណាម

//s9.kh1.co/62/62dc310ab023b96d61c51059e3603ef8db6a5cfd.png
សង្គម

 ២៧-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មជ្ឈមណ្ឌលឆ្លើយតបនឹងគ្រោះមហន្តរាយ​បានឱ្យដឹងថា ព្យុះទីហ្វូងម៉ូឡាវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និង ១៣នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅហ្វីលីពីន មុនពេល​វាបក់ឆ្លងកាត់​តាមសមុទ្រចិនខាងត្បូង ​ឆ្ពោះទៅកាន់ប្រទេសវៀតណាម

បរទេស៖ ​មជ្ឈមណ្ឌលឆ្លើយតបនឹងគ្រោះមហន្តរាយ​បានឱ្យដឹងថា ព្យុះទីហ្វូងម៉ូឡាវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ និង ១៣នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅហ្វីលីពីន មុនពេល​វាបក់ឆ្លងកាត់​តាមសមុទ្រចិនខាងត្បូង ​ឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការិយាល័យ​​ឧតុនិយម​ហ្វីលីពីន​បានរាយការណ៍ថា ព្យុះម៉ូឡាវនេះ បានបង្កជាផលប៉ះពាល់ដល់ប្រជាជនជាង ៩០០,០០០នាក់ មុនពេលវាបក់ចេញផុតពីប្រទេសហ្វីលីពីន នៅម៉ោងប្រហែល ៨ព្រឹកថ្ងៃអង្គារ។​ ​

​ចំណែកការិយាល័យ​ឧតុនិយមវៀតណាមក៏បានឱ្យដឹងដែរថា តំបន់ភាគខាងជើងនៃតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម ដែលជាកន្លែងផលិតកាហ្វេរបស់ប្រទេសនេះ ​នឹងមានភ្លៀងធ្លាក់ដល់ទៅ ២០០មីល្លីម៉ែត្រ ចាប់ពីល្ងាចថ្ងៃអង្គារនេះ។

គួរជម្រាបដែរថា​ ​អាជ្ញាធរវៀតណាមបានជម្លៀសប្រជាជនតំបន់ភាគកណ្តាលជិត ១,៣លាននាក់ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ ខណៈដែលប្រទេស​វៀតណាម ត្រូវ​បានវាយប្រហារដោយព្យុះសូឌែល ហើយឥឡូវនេះកំពុងត្រៀមរងផលប៉ះពាល់ដោយព្យុះម៉ូឡាវ បន្ថែមទៀត។ យោងតាមគេហទំព័ររដ្ឋាភិបាលវៀតណាមបានចុះផ្សាយថា មនុស្សចំនួន ១១១នាក់ បានស្លាប់បាត់បង់ជីវិត នៅអំឡុងពេលខ្យល់ព្យុះនិងការរអិលបាក់ដី ​ដែលកើតឡើងតាមតំបន់បណ្តោយឆ្នេរ​ និងតំបន់ខ្ពង់រាប ចន្លោះថ្ងៃទី ៦ និង ២០ ខែតុលា។ ហើយមកទល់ពេលនេះ មានមនុស្ស ២២នាក់ គឺកំពុងបាត់ខ្លួននៅឡើយ៕

ខ្សែភ្លើងបានរលំបិទផ្លូវ បន្ទាប់ពីព្យុះត្រូពិក Molave បានវាយប្រហារ​ខេត្ត Oriental Mindoro ប្រទេសហ្វីលីពីន
ខ្សែភ្លើងបានរលំបិទផ្លូវ បន្ទាប់ពីព្យុះត្រូពិក Molave បានវាយប្រហារ​ខេត្ត Oriental Mindoro ប្រទេសហ្វីលីពីន
សត្វឆ្កែមួយក្បាលអង្គុយនៅលើបង្គោលបេតុងលិចទឹក នៅខេត្ត Oriental Mindoro បន្ទាប់ពីព្យុះបានបោកបក់
សត្វឆ្កែមួយក្បាលអង្គុយនៅលើបង្គោលបេតុងលិចទឹក នៅខេត្ត Oriental Mindoro បន្ទាប់ពីព្យុះបានបោកបក់
អ្នកស្រុករងគ្រោះដោយទឹកជំនន់ ដោយសារវត្តមានព្យុះ Molave ​ក្នុង​ខេត្ត Oriental Mindoro ​
អ្នកស្រុករងគ្រោះដោយទឹកជំនន់ ដោយសារវត្តមានព្យុះ Molave ​ក្នុង​ខេត្ត Oriental Mindoro ​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T