លោក Thomas Tuchel មិនរំពឹងលទ្ធផលល្អពីខ្សែប្រយុទ្ធម្នាក់នេះនោះទេ

//s9.kh1.co/c5/c5d016b37f7ab94c7de759819af8f48ed23ec2b2.jpg
កីទ្បា

 ២៨-តុលា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

កាលពីប្រកួតកន្លងទៅទល់នឹងក្រុម Dijon ខ្សែប្រយុទ្ធ Moise Kean បានបើកឆាករកបាន២គ្រាប់នៅក្នុងវគ្គទី១ ហើយក្រោយមកនៅវគ្គទី២ ខ្សែប្រយុទ្ធ Mabappe បានបន្ថែម២គ្រាប់ទៀតនៅនាទី៨០ជាង។

សម្រាប់ខ្សែប្រយុទ្ធ Moise Kean គ្រូបង្វឹកក្រុម PSG លោក Thomas Tuchel បានលើកឡើងថា "គាត់បានបន្ថែមនូវកម្លាំងនៃការប្រយុទ្ធដល់ក្រុមរបស់យើង។ វាគឺជាសមត្ថភាពរបស់គាត់ក្នុងការបង្ហាញទម្រង់ប្រយុទ្ធល្អបែបនេះ។ គាត់គឺជាកីឡាករឆ្នើមមួយរូបសម្រាប់ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Moise Kean និងមិត្តរួមក្រុម
Moise Kean និងមិត្តរួមក្រុម

លោកបានបន្ថែមថា “ខ្ញុំសប្បាយចិត្តណាស់ដែលគាត់អាចបង្ហាញនូវទម្រង់ដ៏លេចធ្លោទល់នឹង Nimes និង Dijon ។ វាកាន់តែពិបាកសម្រាប់គាត់ពេលប៉ះជាមួយក្រុមខ្លាំង Manchester United ដែលជាកម្រិតខ្លាំងមួយផ្សេងទៀត។

Moise Kean និង Neymar Jr
Moise Kean និង Neymar Jr

គាត់បានបង្ហាញទម្រង់ល្អទល់នឹង Nimes និង Dijon ប៉ុន្តែយើងមិនអាចរំពឹងច្រើនជាងនេះទេ បើសិនជាត្រូវប៉ះគូរបដិបក្ខដែលមានកម្រិតខ្លាំងជាងនេះ។ កាលនៅ Everton គាត់ក៏មិនសូវបានលេងច្រើន ដូច្នេះ គាត់ត្រូវតែបន្តការដុះខាត់សមត្ថភាពបន្តែមទៀត” ៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T