ដំណឹងរីករាយពីណាសា! រកឃើញវត្តមានទឹកលើឋានព្រះចន្ទ ដែលអាចជួយមនុស្ស សាងសង់មូលដ្ឋាននៅលើនោះ

//s9.kh1.co/57/578c99cad417647b0697b0fd667f95760da6e0ab.jpg
បច្ចេកវិទ្យា

 ២៧-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វានឹងផ្ដល់ជម្រើសកាន់តែច្រើន សម្រាប់ប្រភពទឹកដែលមានសក្ដានុពលនៅឋានព្រះចន្ទ។

អាមេរិក៖ ដោយបានបង្ហាញតម្រុយកាលពីប៉ុន្មានថ្ងៃមុន អំពីរបកគំហើញដ៏ភ្ញាក់ផ្អើលពីឋានព្រះចន្ទ ទីភ្នាក់ងារអវកាសអាមេរិកបានបង្ហាញភស្ដុតាង ពីវត្តមាននៃទឹកនៅលើផ្កាយរណបធម្មជាតិរបស់ផែនដី (ព្រះចន្ទ)។ ការរកឃើញម៉ូលេគុលទឹកអាចនឹងជួយអង្គការណាសា បង្កើតមូលដ្ឋានរបស់មនុស្សនៅលើឋានព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលបំណងនៃការរកឃើញនេះគឺថា វាអាចជួយទ្រទ្រង់មូលដ្ឋាន ដោយប្រើប្រាស់ធនធានធម្មជាតិនៅលើឋានព្រះចន្ទ។ មិនដូចការរកឃើញពីលើកមុន ដែលទឹកត្រូវបានគេរកឃើញមានជាអចិន្ត្រៃយ៍ នៅតំបន់រណ្ដៅងងឹតដែលពន្លឺព្រះអាទិត្យចូលមិនដល់ ក្រុមអ្នកវិទ្យាសាស្ត្រទើបបានរកឃើញម៉ូលេគុល នៅតំបន់ដែលមានពន្លឺព្រះអាទិត្យ លើផ្ទៃព្រះចន្ទ។

លើកនេះ អ្នកវិទ្យាសាស្ត្របានរកឃើញប្រភពទឹក នៅតំបន់ដែលមានពន្លឺព្រះអាទិត្យ
លើកនេះ អ្នកវិទ្យាសាស្ត្របានរកឃើញប្រភពទឹក នៅតំបន់ដែលមានពន្លឺព្រះអាទិត្យ

ក្រុមអ្នកស្រាវជ្រាវនៅតែបន្តស្វែងយល់ពីធម្មជាតិនៃស្រទាប់ទឹក។ នេះអាចជួយក្រុមអ្នកស្រាវជ្រាវកំណត់ថា តើពួកគេអាចនឹងប្រើប្រាស់ទឹកបានឬអត់ សម្រាប់បេសកកម្មនៅថ្ងៃខាងមុខ។ ខណៈពេលដែលធ្លាប់មានសញ្ញាណនៃទឹកលើផ្ទៃព្រះចន្ទកាលពីមុន ការរកឃើញថ្មីទាំងនេះអាចបង្ហាញថា វាអាចមានចំនួនច្រើនជាងការគិតពីមុនៗ។ វានឹងផ្ដល់ជម្រើសកាន់តែច្រើន សម្រាប់ប្រភពទឹកដែលមានសក្ដានុពលនៅឋានព្រះចន្ទ។

ទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូនស្ត្រីដំបូងគេនិងបុរសបន្ទាប់ទៅកាន់ផ្ទៃព្រះចន្ទ នៅឆ្នាំ២០២៤ ដើម្បីត្រៀមសម្រាប់ការរុករកជំហានយក្ស ទៅកាន់ភពអង្គារ នៅដើមទសវត្សរ៍ឆ្នាំ២០៣០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T