ប្រពៃណាស់! ក្រុមអ្នកគាំទ្រ BTS ក្នុងប្រទេសកម្ពុជា រៃអង្គាសប្រាក់បានខ្ទង់ពាន់ដុល្លារ ជួយអ្នករងគ្រោះទឹកជំនន់

//s9.kh1.co/da/da9a0837baf795c1825fc76d345050d43e6eb2e5.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់ឃើញតែសកម្មភាព សប្បុរសធម៌របស់ ក្រុមអ្នកគាំទ្ររបស់ BTS នៅក្រៅប្រទេស ពេលនេះ ក្រុមអ្នកគាំទ្ររបស់ BTS ក្នុងប្រទេសកម្ពុជាយើង ក៏បានចូលរួម ក្នុងកម្មវិធីសប្បុរសធម៌ក្នុងប្រទេសរបស់ខ្លួនផងដែរ។

ភ្នំពេញ ៖ ជាការពិតណាស់ ប្រិយមិត្តដែលនិយមចូលចិត្ត តាមដានព័ត៌មាន ទាក់ទងនឹងវិស័យ Kpop ប្រាកដជាបានដឹងហើយថា មួយរយៈពេលខ្លីកន្លងមកនេះ នៅតាមបណ្ដាប្រទេសមួយចំនួន រួមទាំងកូរ៉េខាងត្បូង បានជួបប្រទះ នូវបញ្ហាគ្រោះធម្មជាតិជាហូហែ អស់ពីតំបន់មួយ ចូលតំបន់មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មានតារា Kpop ជាច្រើន ពិសេសអ្នកគាំទ្ររបស់តារា Kpop នៅតាមបណ្ដាប្រទេសរងគ្រោះទាំងនោះ បានរួមដៃគ្នាបង្កើតកម្មវិធី និងចូលរួម មូលនិធិសប្បុរសធម៌ ជាហូហែ ដើម្បីរួមចំណែក ជួយទៅដល់អ្នកដែលរងគ្រោះ នៅក្នុងប្រទេសរបស់ខ្លួន។

មិនខុសគ្នាប៉ុន្មានទេ ថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមអ្នកគាំទ្ររបស់តារា Kpop មួយក្រុម គឺ BTS ដែលហ្វេនៗរបស់ពួកគេ នៅប្រទេសកម្ពុជាយើង ក៏បានរួមចំណែកបរិច្ចាគប្រាក់ ជួយដល់អ្នករងគ្រោះដោយទឹកជំនន់ ក្នុងប្រទេសរបស់ខ្លួនផងដែរ។

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

គួរបញ្ជាក់ផងដែរថា នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា រួមទាំងផ្នែកខ្លះនៃទីក្រុងភ្នំពេញ ត្រូវបានរងគ្រោះដោយជំនន់ទឹកភ្លៀង និងការប៉ះទង្គិច ព្យុះភ្លៀងបក់កាត់ជាច្រើនថ្ងៃ ធ្វើឲ្យប្រជាជននៅតាមតំបន់ទាំងនោះ ត្រូវជួបប្រទះបញ្ហាបាត់បង់ទីលំនៅ និងកង្វះអាហារបរិភោគជាដើម។

ក្នុងពេលជាមួយគ្នានេះដែរ ក្រុមអ្នកគាំទ្ររបស់ BTS នៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា ARMY X BTS CAMBODIA បានរួមគ្នា ​រៃអង្គាសប្រាក់ ក្នុង​រយៈ​ពេល​ មួយសប្តាហ៍​ ​ទទួល​បានប្រាក់សរុប​ ៦,១៩០,០០០ រៀល (ប្រមាណជា ១,៥៤៧.៧៧ ដុល្លារ) ដែលចំនួន​ថវិការ​ទាំងអស់​នេះ ​បាន​ជួយដល់​ប្រជាជន​ នៅក្នុងភូមិ​ទឹក​ជោរ​ ឃុំ​ទឹក​ជោរ​ ស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយមានជ័យ​​ ចំនួន ២២០ គ្រួសារ

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
BTS
BTS
BTS
BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T