ទុក្ខជាន់លើទុក្ខ! បន្ទាប់ពីចាញ់ Real Madrid ១-៣ ថ្ងៃមុន Barca ឆ្លៀតរបួសកីឡាករសំខាន់ម្នាក់នេះទៀត

//s9.kh1.co/2e/2edc4b06291c86831aeea788bac862037234e244.jpg
កីទ្បា

 ២៦-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីចាញ់ Real Madrid ១-៣ ថ្ងៃមុន Barca ឆ្លៀតបាត់បង់ Coutinho ដោយសាររបួស ទៀត

អេស្ប៉ាញ៖ ខ្សែបម្រើ Philippe Coutinho ទំនងត្រូវសម្រាកក្រៅទីលាន ២ទៅ៣សប្ដាហ៍ ដោយសារតែជម្រើសជាតិប្រេស៊ីលរូបនេះ មានបញ្ហារបួសសរសៃពួរ កំឡុងពេលប្រកួតចាញ់ Real Madrid ១-៣ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Philippe Coutinho
   ខ្សែបម្រើ Philippe Coutinho

Coutinho ត្រូវបានអ្នកចាត់ការក្រុម Barca លោក Ronald Koeman ដាក់ឲ្យចូលលេងពេញ៩០នាទីតែម្ដង ក្នុងការប្រកួតទល់នឹង​ Real Madrid។ យ៉ាងណាមិញ កំឡុងពេលប្រកួត សង្កេតឃើថា ខ្សែបម្រើវ័យ២៨ឆ្នាំ ឧស្សាហ៍ស្ទាបជើងឆ្វេងរបស់គេ ហាក់ដូចជាមានបញ្ហាឈឺចាប់អ្វីម្យ៉ាង។

   លោក Ronald Koeman
   លោក Ronald Koeman

ជាមួយគ្នានេះ ក្រោយបញ្ចប់ការប្រកួត Coutinho ត្រូវបានបញ្ជូនយកទៅធ្វើតេស្តភ្លាមៗ។ ជាលទ្ធផលក្លិប Barcelona បានធ្វើការបញ្ជាក់នៅលើគេហទំព័រផ្លូវការថា អតីតម្ចាស់អាវលេខ១០ក្រុមហង្សក្រហម Liverpool រូបនេះ មានបញ្ហារបួសសរសៃពួរ។

ទាក់ទងនឹងបញ្ហារបួសនេះដែរ កាសែតអេស្ប៉ាញ AS បានរាយការណ៍មកថា Coutinho ទំនងអវត្តមានការប្រកួតរបស់​ Barcelona ចំនួន ៤ បើគិតជាពេលវេលា អាចនឹងចន្លោះពី ២ទៅ៣សប្ដាហ៍។

 ខ្សែបម្រើ Philippe Coutinho
 ខ្សែបម្រើ Philippe Coutinho

គួររម្លឹកដែរថា Coutinho បានវិលត្រឡប់មកទឹកដី Camp Nou វិញ កាលពីខែកក្កដា កន្លងទៅ ក្រោយចំណាយខ្ចីជើងលេងឲ្យ Bayern Munich រយៈពេល១ឆ្នាំ។ យ៉ាងណាមិញ​ នៅរដូវកាលនេះ គេបង្ហាញខ្លួនឲ្យ Barca បាន៦ប្រកួតហើយ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរកបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង៕

ប្រភព90min

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T