ឆ្នាំនេះពិធីបុណ្យអុំទូក មិនប្រារព្ធឡើង ខណៈថ្ងៃឈប់សម្រាកនៅតែមាន ចាប់ពីថ្ងៃ ៣០ រហូតថ្ងៃទី២ ខែវិច្ឆិកា

//s9.kh1.co/d3/d3e542d9e05c9f10eccf87e3ba2269c113b18c3e.jpg
សង្គម

 ២៦-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឆ្នាំនេះពិធីបុណ្យអុំទូក មិនប្រារព្ធឡើងនោះទេ ខណៈបុគ្គលិក ឬអ្នកបម្រើការងារទាំងអស់អាចឈប់សម្រាកបានធម្មតា គិតចាប់ពីថ្ងៃ៣០ ដល់ថ្ងៃ២ ខែវិច្ឆិកា។

ភ្នំពេញ៖ មុននេះបន្តិច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាស ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ផងដែរថា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះក្រសួងបានបញ្ជាក់ថា រាល់បុគ្គលិក កម្មករ អ្នកបម្រើការងារផ្សេងៗមានសិទ្ធឈប់សម្រាកទៅតាមច្បាប់ ដោយទទួលបានប្រាក់ខែ (មិនកាត់លុយប្រាក់ខែនោះទេ) តាមធម្មតា ខណៈពេលដែល ពិធីបុណ្យអុំទូកដែលយើងបានធ្វើយ៉ាងអធិកអធមរាល់ឆ្នាំនោះ មិនប្រព្រឹត្តឡើងនោះទេ តែពិធីអកអំបុក និងសំពះព្រះខែធ្វើដដែល៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងខាងក្រោមនេះ៖

https://s9.kh1.co/__image/w=650,h=920,q=100/28/28a0d125f46608228eaec0bbeaad133df53923b6.jpg
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T