តាំងពីពេញកម្លោះមក បុត្រ មានមុខមាត់ កាន់តែប្លែកម្ល៉េះ!

//s9.kh1.co/9c/9c6b9a664c90763b172787c9254ca3204f6c30e1.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ជាការពិតណាស់ ថៃ អតិជាតិបុត្រ ដែលគ្រប់គ្នា តែងតែស្គាល់គេថា ជាតារាចម្រៀងវ័យក្មេង និងមានទេពកោសល្យ ច្រៀងបានយ៉ាងពីរោះ ពេលនេះគេកាន់តែធំ ពេញរូបពេញរាង សង្ហាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ ដែលគ្រប់គ្នា តែងតែស្គាល់គេតាមរយៈបទចម្រៀងពីរោះៗ ល្បីៗជាច្រើននាពេលកន្លងមក ពេលនេះ តារាប្រុសដ៏មានប្រជាប្រិយភាពរូបនេះ​ កាន់តែមានវ័យច្រើន ពិសេសកាន់តែធំឡើង  ពេញកម្លោះ និងស្រស់សង្ហា លេចធ្លោ ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីម្សិលមិញនេះ ហ្វេនៗរបស់  បុត្រ ជាច្រើន ពិតជាមានការភ្ញាក់ផ្អើលខ្លាំង នៅពេលបានឃើញរូបភាពមួយចំនួនដែលមិត្តភក្ដិលោក ដោយបានថតជាមួយគ្នា ក្នុងថ្ងៃខួបកំណើតរបស់គេ ពោរពេញដោយក្ដីរីករាយ និងស្នាមញញឹម បង្ហោះលើបណ្ដាញសង្គម។

ហើយអ្វីដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ និងនឹកស្មានមិនដល់ គឺនៅក្នុងរូបភាពទាំងនោះ មើលទៅ បុត្រ បច្ចុប្បន្នហាក់មានការប្រែប្លែកខុសពីរាល់ដងខ្លាំង ពោលគឺ ពេលនេះគេមានទម្រង់មុខដូចជារៀងចាស់ទុំជាងមុន ដែលធ្វើឲ្យគ្រប់គ្នាពិតជាប្លែកភ្នែកខ្លាំងតែម្តង។

យ៉ាងណាមិញ ទោះបីជាតាមរយៈរូបភាពទាំងនោះ បុត្រ មានការខុសប្លែកអ្វីក៏ដោយ ប៉ុន្តែក្នុងថ្ងៃដ៏ពិសេសនេះ ឃើញថា អ្នកគាំទ្រទាំងអស់របស់តារាប្រុសរូបនេះ បាននាំគ្នាផ្ញើពាក្យជូនពរក្នុងថ្ងៃខួបកំណើត ជាមួយនឹងពាក្យល្អៗតាមបណ្ដាញសង្គមហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

បុត្រ
បុត្រ
បុត្រ
បុត្រ
បុត្រ
បុត្រ
បុត្រ ក្នុងថ្ងៃខួបកំណើត
បុត្រ ក្នុងថ្ងៃខួបកំណើត
រូបភាព បុត្រ ជាមួយមិត្ត
រូបភាព បុត្រ ជាមួយមិត្ត
ថៃ អតិជាតិបុត្រ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T