សោកស្ដាយ! កូនក្រមុំវ័យក្មេងម្នាក់ ទៅបូមខ្លាញ់ដើមដៃត្រៀមរៀបការ តែត្រូវស្លាប់បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំស្ពឹក

//s9.kh1.co/01/0116b8d6deae0610899f8ce4c4b8e82c4a7b7f19.jpg
សង្គម

 ២៥-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កូនក្រមុំវ័យ​២៣ឆ្នាំម្នាក់ ឈ្មោះ Coco Siew បានស្លាប់បាត់ប​ង់ជីវិត បន្ទាប់​​បូមសម្រក​ខ្លាញ់ដើមដៃនៅ​សាឡន​គ្មាន​អាជ្ញាបណ្ណ​មួយ​កន្លែង​នៅ​ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី

ម៉ាឡេស៊ី៖ កូនក្រមុំវ័យ​២៣ឆ្នាំម្នាក់ ឈ្មោះ Coco Siew បានស្លាប់បាត់ប​ង់ជីវិត បន្ទាប់​​បូមសម្រក​ខ្លាញ់ដើមដៃនៅ​សាឡនគ្មាន​អាជ្ញាបណ្ណ​មួយ​កន្លែង​នៅទី​ក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ដោយចំណាយអស់ទឹកប្រាក់ជាង៦០០ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មាន​ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ ២០២០ ដែល​ត្រូវ​ជា​ថ្ងៃ​កើត​ហេតុ  នៅមុន​ពេល​ឈាន​ដល់​ការ​បូម​ខ្លាញ់ នាង​ត្រូវ​បាន​ខាង​សាឡនចាក់​ថ្នាំ​ស្ពឹក ហើយពេលនោះចង្វាក់បេះដូងរបស់នាងបានធ្លាក់ចុះ និងចាប់ផ្ដើមប្រកាច់។ ភ្លាមៗនោះ នាងក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ តែអកុសលគ្រូពេទ្យមិនអាចជួយសង្រ្គោះបានទេ ហើយនាងបានបាត់បង់ជីវិតនៅថ្ងៃនោះតែម្ដង។

ជុំវិញករណីនេះ ក្រុមគ្រួសាររបស់នាង Siew ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសផងដែរ។ ហើយបន្ទាប់ពីបងប្រុសរបស់នាង បានសួរដេញដោលម្ចាស់សាឡននោះម្ដងហើយម្ដងទៀត ទើបដឹងថាសាឡនរបស់ពួកគេ ពុំមានអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើការកែសម្ផស្សបែបវេជ្ជសាស្ត្រឡើយ ដោយមានត្រឹមតែអាជ្ញាបណ្ណ​សម្រាប់ព្យាបាលសម្ផស្សធម្មតាៗប៉ុណ្ណោះ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ដែរថា ក្រៅពីនាង Siew មានមនុស្សយ៉ាងហោចណាស់១០នាក់ ក៏ធ្លាប់បានកែសម្ផស្សនៅទីនោះផងដែរ។

យ៉ាងណាមិញ លោក Xiao បាននិយាយថា ប្អូនស្រីរបស់លោកដែលមានអាជីពជាតារាម៉ូដែល ហើយនាងមានសុខភាពល្អណាស់។ ដូច្នេះលោកសង្ឃឹមថា ការស្លាប់របស់នាងនឹងក្លាយជាការព្រមានដល់នារីវ័យក្មេងដទៃទៀត ដែលមានបំណងចង់កែសម្ផស្ស៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Siew កាលនៅមានជីវិត
នាង Siew កាលនៅមានជីវិត
នាង Siew កាលនៅមានជីវិត
នាង Siew កាលនៅមានជីវិត
នាង Siew កាលនៅមានជីវិត
នាង Siew កាលនៅមានជីវិត
នាង Siew កាលនៅមានជីវិត និងអនាគតស្វាមី
នាង Siew កាលនៅមានជីវិត និងអនាគតស្វាមី
នាង Siew កាលនៅមានជីវិត និងអនាគតស្វាមី
នាង Siew កាលនៅមានជីវិត និងអនាគតស្វាមី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T