ដូចគេបោះពុម្ព កូនស្រី សួស វីហ្សា កាន់តែមានមុខដូចម្ដាយ

//s9.kh1.co/2e/2e47c13a4301a3b7090ca957ece690ace20365bc.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីអ្នកនាង សួស វីហ្សា សម្រាលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ និងមុខស្រដៀងនាងខ្លាំងតែម្ដង។​

ភ្នំពេញ៖ ក្រោយពរពោះអស់ជាច្រើនខែមកនេះ កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីអ្នកនាង សួស​ វីហ្សា សម្រាលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ ថែមទាំងមានសុខភាពល្អទៀតផង។ បន្ទាប់ពីតារាស្រីរូបនេះ​ទទួលបាននៅសមាជិកថ្មីដែលជាកូនស្រីដំបូង មានតំណក់ឈាមរួមគ្នាជាមួយស្វាមីរួចមក ជីវិតគ្រួសារនាងកាន់តែមានសុភមង្គលជាងមុន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បន្ទាប់ពីបង្កើតកូនដោយជោគជ័យ ខណៈកំពុងសរសៃខ្ចី គេសង្កេតឃើញតារាស្រីរូបនេះ តែងតែមានស្វាមីនៅក្បែរ ចាំជួយមើលថែ និងថ្នាក់ថ្នមស្ទើរតែគ្រប់វិនាទីទៅហើយ។ លើសពីនេះទៅទៀត អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែបង្ហោះរូបភាបបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខជាមួយកូនស្រី និងស្វាមី បង្ហាញឲ្យអ្នកគាំទ្របានឃើញជានិច្ចតែម្ដង។ 

ជាក់ស្ដែង បើគិតពីរយៈពេលដែលតារារូបនេះសម្រាលកូនគឺបានជាង ២សប្ដាហ៍ហើយ ហើយពេលនេះ កូននាងក៏កាន់តែគួរឲ្យស្រលាញ់ជាងមុនផងដែរ។ ក្នុងនោះដែរ អ្វីដេលកាន់តែចាប់អារម្មណ៍នោះ រូបភាពមួយសន្លឹកដែលតារាចម្រៀងរូបនេះបង្ហោះ ឃើញថា កូនស្រីតារារូបនេះ រឹតតែមានមុខមាត់ដូចទៅនឹងម្ដាយដូចគេបោះពុម្ពតែម្ដង មិនថាទម្រង់មុខ ភ្នែក និងមាត់នោះទេ។ 

តួយ៉ាង ស្របពេលទស្សនិកជន និងហ្វេនបានឃើញរូបភាពមួយសន្លឹកនេះរួច ពួកក៏បាននិយាយថា មុខម្ដាយកូនទាំងពីរនាក់នេះ ពិតជាមានមុខមាត់ស្រដៀងគ្នាផងដែរ មិនតែប៉ុណ្ណោះ សូម្បីតែស្វាមី តារារូបនេះ ក៏និយាយបែបនេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី 
អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី 
អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី 
អ្នកនាង សួស វីហ្សា ជាមួយស្វាមី និងកូនស្រី 
កូនស្រី អ្នកនាង សួស វីហ្សា 
កូនស្រី អ្នកនាង សួស វីហ្សា 
កូនស្រី អ្នកនាង សួស វីហ្សា 
កូនស្រី អ្នកនាង សួស វីហ្សា 
អ្នកនាង សួស វីហ្សា និងកូនស្រី
អ្នកនាង សួស វីហ្សា និងកូនស្រី
អ្នកនាង សួស វីហ្សា និងកូនស្រី
អ្នកនាង សួស វីហ្សា និងកូនស្រី
សួស វីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T