ក្នុងតំបន់អឺរ៉ូប មានតែក្លឹបមួយនេះប៉ុណ្ណោះ ដែលឈ្នះពានលីគនៃប្រទេសរបស់ខ្លួនបានច្រើនជាងគេ

//s9.kh1.co/09/09fc236b4ba2d5f0c5b7f41824b2e44b09ec939c.jpg
កីទ្បា

 ២៨-តុលា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

គ្រប់ក្លឹបបាល់ទាត់ទាំងអស់បង្កើតមកមានគោលបំណងតែមួយប៉ុណ្ណោះ គឺចង់ឈ្នះពាន ពិសេសគឺពានលីគនៃប្រទេសរបស់ខ្លួនតែម្ដង ។ ការឈ្នះពានលីគបានបង្ហាញឲ្យឃើញថាក្លឹបរបស់ខ្លួនគឺល្អជាងគេក្នុងប្រទេស ។

គ្រប់ក្លឹបបាល់ទាត់ទាំងអស់បង្កើតមកមានគោលបំណងតែមួយប៉ុណ្ណោះ គឺចង់ឈ្នះពាន ពិសេសគឺពានលីគនៃប្រទេសរបស់ខ្លួនតែម្ដង ។ ការឈ្នះពានលីគបានបង្ហាញឲ្យឃើញថាក្លឹបរបស់ខ្លួនគឺល្អជាងគេក្នុងប្រទេស ។ និយាយអំពីលីគកំពូលទាំង ៥ នៅអឹរ៉ូបរួមមាន បារាំង អ៊ីតាលី អេស្ប៉ាញ អាឡឺម៉ង នឹងអង់គ្លេស គ្មានក្លឹបបាល់ទាត់ណាដែលឈ្នះពានលីគកំពូលក្នុងប្រទេសបានច្រើនជាងក្លឹប Juventus របស់អ៊ីតាលីនោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Juventus ឈ្នះពាន Serie A កាលឆ្នាំមុន
Juventus ឈ្នះពាន Serie A កាលឆ្នាំមុន

Juventus ឈ្នះពានលីគកំពូលនៃប្រទេសរបស់ខ្លួនបាន ៣៦ ឈ្នះពានលើកដំបូងក្នុងឆ្នាំ ១៩០៥ ហើយឈ្នះលើកចុងក្រោយនៅរដូវកាលឆ្នាំ ២០១៩ - ២០២០ នឹងបានឈ្នះពាននេះដល់ទៅ ៩ ឆ្នាំជាប់ៗផងដែលដោយគិតចាប់ពីឆ្នាំ ២០១១ មក ។

Ranger គ្រោងជើងឯកលីគគំពូល ស្កុតឡែន 
Ranger គ្រោងជើងឯកលីគគំពូល ស្កុតឡែន 

យ៉ាងណាមិញ បើយើងនិយាយអំពីសហព័ន្ធកីឡាបាល់ទាត់ទាំង ៥៥ នៃប្រទេសទាំងអស់ក្នុងតំបន់អឺរ៉ួប មានតែក្លឹបបាល់ទាត់ Ranger របស់ ស្កុតឡែន ប៉ុណ្ណោះដែលឈ្នះពានលីគបានច្រើនជាងគេបង្អស់ ។ Ranger បង្កើត​ក្លឹបក្នុង​ឆ្នាំ ​១៨៧២​ ក្លឹប​មួយ​នេះ​បាន​ឈ្នះ​ពាន​លីគ​កំពូល​ចំនួន ៥៤ ដង ដោយ​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ ១៨៩១ ហើយ​ឈ្នះ​លើក​ចុង​ក្រោយ​បង្អស់​នៅ​ឆ្នាំ ២០១១ ។​ 

ប្រភពsportszion

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T