ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារក្នុងសាលារៀនមួយ បណ្តាលឱ្យកុមារចំនួន៦នាក់ស្លាប់

//s9.kh1.co/ba/ba0fa7ab14ddf7387cd46ea851b70d7e701e964f.jpeg
សង្គម

 ២៥-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធរកាមេរូនបាន​​និយាយថា ក្រុមខ្មាន់កាំភ្លើងដែលបាន​បើកការបាញ់ប្រហារនៅសាលារៀនមួយ​ ក្នុងប្រទេសកាមេរូនកាលពីថ្ងៃសៅរ៍នេះ ​បាន​បណ្តាលឱ្យកុមារយ៉ាងតិច ៦នាក់ ដែលមានអាយុពី ១២-១៤ ត្រូវស្លាប់បង់ជីវិត ចំណែកកុមារ​​ ៨ នាក់ផ្សេងទៀតរងរបួស​

កាមេរូន៖ អាជ្ញាធរកាមេរូនបាន​​និយាយថា ក្រុមខ្មាន់កាំភ្លើងដែល​​បើកការបាញ់ប្រហារនៅសាលារៀនមួយ​ ក្នុងប្រទេសកាមេរូនកាលពីថ្ងៃសៅរ៍នេះ ​បាន​បណ្តាលឱ្យកុមារយ៉ាងតិច ៦នាក់ ដែលមានអាយុពី ១២-១៤ ត្រូវស្លាប់បង់ជីវិត ចំណែកកុមារ​​ ៨ នាក់ផ្សេងទៀតរងរបួស​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានជិះម៉ូតូ ក្នុងសម្លៀកបំពាក់ជនស៊ីវិលធម្មតា ហើយបន្ទាប់មកពួកគេចាប់ផ្តើមបាញ់ប្រហារ​ក្នុងសាលារៀនទាំងកណ្តាលថ្ងៃត្រង់​ ស្ថិតនៅទីក្រុង Kumba តំបន់ Southwest ប្រទេសកាមេរូន។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាការវាយប្រហារ​នេះមានជាប់ទាក់ទងនឹង​ក្រុមសកម្មប្រយុទ្ធណា ដោយនៅតំបន់នេះមានក្រុមបំបែកខ្លួនជាច្រើន ដែលពួកគេមានបំណងបង្កើតរដ្ឋបំបែកខ្លួន​មួយ ដែលនឹងដាក់ឈ្មោះថា Ambazonia ​​។

គួរជម្រាបដែរថា ជម្លោះរវាងកងទ័ពនិងក្រុមបំបែកខ្លួន ​ក្នុងតំបន់ Southwest​ ដែលចាប់កើតឡើងតាំងពីឆ្នាំ២០១៧ បណ្តាលឱ្យមនុស្សស្លាប់រាប់រយនាក់ និងរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅ។ លើសពីនេះ កុមារជាច្រើនក៏មិនអាចទៅសាលារៀនបានដែរ៕

ថ្នាក់រៀនក្រោយការបាញ់ប្រហារ
ថ្នាក់រៀនក្រោយការបាញ់ប្រហារ
សាកសពជនរងគ្រោះ ​
សាកសពជនរងគ្រោះ ​
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T