ក្រោយមានកូនទី២ សារ៉ាយ សក្ខណា បង្ហាញសុភមង្គលក្នុងគ្រួសារជាងមុន

//s9.kh1.co/85/853c547733366db3cb4cf824c2691b93b7124dfd.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បច្ចុប្បន្ន អតីតតារាសម្ដែងស្រីអ្នកនាង សារ៉ាយ សក្ខណា​ កំពុងរស់នៅលើទឹកដីអាមេរិកយ៉ាងមានសេចក្ដីសុខ បន្ទាប់ពីមានកូន២នាក់គួរឲ្យក្នាញ់រួចមក។

អាមេរិក៖ បើគិតពីរយៈពេល តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា បានរៀបការទៅរស់នៅលើទឹកដីអាមេរិកមានរយៈពេលច្រើនឆ្នាំមកហើយ ដោយពេលនេះនាងក៏មានកូនប្រុសស្រីដល់ទៅ ២នាក់ សុទ្ធតែមានមុខមាត់គួរឲ្យក្នាញ់ផងដែរ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន តារារូបនេះ ក៏កាន់តែបង្ហាញនៅសុភមង្គល ហើយតែងតែសកម្មភាពរស់នៅជាមួយស្វាមី និងកូនៗ​ជាញឹកញាប់ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត យើងអាចនិយាយបានថា អតីតារាសម្ដែងស្រីរូបនេះ ពិតជាសំណាងដែលមានស្វាមីចេះយល់ចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនគ្រួសារទាំងមូលបានយ៉ាងល្អគួរឲ្យសរសើរ។ ក្នុងនោះដែរ គេសង្កេតឃើញថា ជីវិតរស់នៅប្រចាំថ្ងៃតារារូបនេះ ពិតជាមានក្ដីសុខខ្លាំង ហើយតែងតែបង្ហាញនៅស្នាមញញឹម និងភាពសប្បាយរីករាយជានិច្ចតែម្ដង។ 

ជាក់ស្ដែង មុននេះបន្តិច អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះរូបភាពជុំគ្រួសារជាថ្មី ខណៈដើរលេងលំហែកាយជាមួយស្វាមី និងកូនទាំងពីររបស់នាង។ បើមើលទៅតាមរូបភាពជាច្រើនសន្លឹកនោះ បង្ហាញយ៉ាងច្បាស់ថា ជីវិតគ្រួសារនាងកាន់តែរឹងមាំជាងមុន បន្ទាប់ពីមានកូន២នាក់ជាចំណងដៃក្រោយរៀបការ។​

គួរបញ្ចាក់ផងដែរថា បើទោះបីពេលនេះតារាស្រីរូបនេះមិនបានបង្ហាញមុខក្នុងវិស័យសិលើ្បៈដូចមុន តែក៏នៅមានទស្សនិកជន និងអ្នកគាំទ្រជាច្រើននាក់ នៅតែចង់ដឹងលឺពីជីវិតឯកជនរបស់នាងដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 



 អ្នកនាង សារ៉ាយ សក្ខណា  និងគ្រួសារ
 អ្នកនាង សារ៉ាយ សក្ខណា  និងគ្រួសារ
 អ្នកនាង សារ៉ាយ សក្ខណា  និងគ្រួសារ
អ្នកនាង សារ៉ាយ សក្ខណា និងគ្រួសារ
 អ្នកនាង សារ៉ាយ សក្ខណា  និងកូនប្រុសទី២
អ្នកនាង សារ៉ាយ សក្ខណា និងកូនប្រុសទី២
ស្វាមីអ្នកនាង សារ៉ាយ សក្ខណា និងកូនប្រុសទី២
ស្វាមីអ្នកនាង សារ៉ាយ សក្ខណា និងកូនប្រុសទី២
អ្នកនាង សារ៉ាយ សក្ខណា និងកូនស្រីទី១
អ្នកនាង សារ៉ាយ សក្ខណា និងកូនស្រីទី១
ស្វាមីអ្នកនាង សារ៉ាយ សក្ខណា និងកូនស្រី១
ស្វាមីអ្នកនាង សារ៉ាយ សក្ខណា និងកូនស្រី១
អ្នកនាង សារ៉ាយ សក្ខណា និងស្វាមី
អ្នកនាង សារ៉ាយ សក្ខណា និងស្វាមី
 អ្នកនាង សារ៉ាយ សក្ខណា  និងគ្រួសារ
 អ្នកនាង សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T