សំណព្វចិត្តលោកគ្រូ! Mourinho ចង់ឲ្យ Spurs បន្តកុងត្រារយៈពេលវែងដល់ ខ្សែប្រយុទ្ធឆ្នើមរូបនេះ

//s9.kh1.co/7e/7e2c86717715a1d4c8d4f99425436be3a6ee2224.jpg
កីទ្បា

 ២៤-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Mourinho ចង់ឲ្យ Spurs បន្តកុងត្រារយៈពេលវែងដល់ Son

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក​ Jose Mourinho ចង់ឲ្យក្លិបបន្តកុងត្រារយៈពេលវែង ទៅដល់ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-min Son

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Heung-min Son
កីឡាករ Heung-min Son

Son បានផ្លាស់ពីក្លិប Bayer Leverkusen មកចូលរួមជាមួយ Spurs កាលពីឆ្នាំ២០១៥ ខណៈកុងត្រាបច្ចុប្បន្នរបស់គេ ជាមួយក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ មានសុពលភាពដល់រដូវក្ដៅឆ្នាំ២០២៣ឯណោះ។

កីឡាករ Heung-min Son
កីឡាករ Heung-min Son

យ៉ាងណាមិញ បើទោះជានៅកុងត្រា៣ឆ្នាំទៀតទើបផុតកំណត់ក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់សម្រាប់លោក Mourinho ដែរ ដោយគ្រូបង្វឹកសញ្ជាតិព័រទុយកាល់ចង់ឲ្យក្លិប ចងជើងម្ចាស់អាវលេខ៧នេះ ឲ្យបាន៥ទៅ៦ឆ្នាំទៀត។ ទាក់ទងទៅនឹងរឿងនេះ លោកបានថ្លែងយ៉ាងដូច្នេះថា៖

ខ្ញុំចង់ឃើញគាត់ (Son) ចុះហត្ថលេខាបន្តកុងត្រាថ្មី។ Son នៅសល់កុងត្រា៣ឆ្នាំទៀត ដូច្នេះស្ថានភាពនៅពេលនេះ មិនមានអ្វីដែលត្រូវបារម្ភទេ។ ណាមួយ Son ក៏ស្រលាញ់ទីនេះដែរ ខ្ញុំជឿជាក់ថាគាត់នឹងបេ្ដជ្ញាបន្តអនាគតជាមួយក្លិបរយៈពេលយូរទៀត។  អ្នករាល់គ្នានៅក្លិបទាំងអស់ សុទ្ធតែស្រលាញ់កីឡាកររូបនេះ។ វាជារឿងធម្មតាទេ ដែលក្លិបព្យាយាមបន្ថែមពី៣ឆ្នាំ ទៅ៤,៥ ឬ៦ឆ្នាំទៀត ។

  លោក​ Jose Mourinho
កីឡាករ Heung-min Son
កីឡាករ Heung-min Son

គួរបញ្ជាក់ដែរថា នៅដើមរដូវកាលថ្មីនេះ Son នៅតែបន្តបង្ហាញទម្រង់លេងបានល្អដដែល ពោលគេរកបាន៩គ្រាប់មកហើយ ក្នុងចំណោមការបង្ហាញខ្លួន៨ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ថែមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤ដងទៀតផង។

កីឡាករ Heung-min Son
កីឡាករ Heung-min Son

ដោយឡែកបើគិតត្រឹមសប្ដាហ៍ទី៦នេះ ក្នុងក្របខណ្ឌ Premier League  Son កំពុងឈរលើគេ ជាមួយខ្សែប្រយុទ្ធ Dominic Calvert-Lewin​ របស់ Everton ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ពោលគឺ៧គ្រាប់៕

កីឡាករ Dominic Calvert-Lewin
កីឡាករ Dominic Calvert-Lewin

ប្រភពES

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T