កម្សាន្ត៖ ប្រឡូកចូល ក្នុងវិស័យសិល្បៈចម្រៀង យូរឆ្នាំណាស់មកហើយ តែគេនៅតែសង្កេតឃើញថា តារាចម្រៀង ចាស់វស្សា សុខ ពិសី នៅតែអាចឈរជើងបានយ៉ាងមាំ ក្នុងវិស័យចម្រៀង ចំណែកកេរ្តិ៍ឈ្មោះ ក៏នៅតែអាចរក្សា បានល្បីខ្លាំងដដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជា បច្ចុប្បន្នមាន អ្នកសិល្បៈស្រករៗក្រោយ ប្រកួតប្រជែងទីផ្សារ ច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែភាពល្បីល្បាញរបស់ តារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដែររូបនេះ នៅតែដូចដើម មិនបាក់ស្រុត មានតែអ្នកស្រលាញ់ គាំទ្រលើសដើម។ ផ្ទុយខុសពី អ្នកសិល្បៈមួយចំនួន ដែលចូលសិល្បៈមិនបានប៉ុន្មានផង ក៏ថមថយប្រជាប្រិយភាព ទៅវិញបាត់ទៅហើយ។
ហើយការពិតមួយ ដែលធ្វើឲ្យ តារាចម្រៀងស្រីរូបនេះ នៅតែអាចរក្សានៅប្រជាប្រិយភាព និងចងក្តីស្រលាញ់ របស់អ្នកគាំទ្របាននោះគឺ មិនថាទៅថត ឬទៅច្រៀង នៅក្នុងកម្មវិធីណានោះទេ តារាចម្រៀងរូបនេះ តែងតែបង្ហាញ នៅស្នាមញញឹម មិនទៅកាន់អ្នកគាំទ្រ មិនឆ្មើងឆ្មៃ មិនខា្លចនឿយហត់ នឹងចំណាយពេលថតរូប ជាមួយអ្នកគាំទ្ររបស់ខ្លួន បើទោះបីជា ត្រូវចំណាយពេល រហូតដល់ទៅ១ទៅ២ ម៉ោងក៏ដោយ។
ជាក់ស្តែង ម្ចាស់បទ«មនុស្សទីបី» រូបនេះ ក៏ធ្លាប់បាន លើកឡើងបែបនេះ ផងដែរថា៖
បើនិយាយពី ភាពហត់នឿយ ប្រាកដជាមាន តែខ្ញុំមិនអាចទៅ ចោលពួកគាត់បានទេ ព្រោះពេលខ្លះ ខ្ញុំមិនដែល ស្គាល់ពួកគាត់ទេ តែពួកគាត់ហៅខ្ញុំ ថាidol រហូតអ្នកខ្លះគាត់យំថែមទៀត អញ្ចឹងឲ្យខ្ញុំ ទៅចោលពួកគាត់ យ៉ាងម៉ិច? ខ្ញុំសុខចិត្តថតរូប ជាមួយគាត់ រហូតដល់ជ្រុលពេល មិនបានហូបបាយល្ងាច និងខកម៉ោងគេង តែសំខាន់នោះគឺ កម្លាំងចិត្ត ដែលពួកគាត់មានឲ្យខ្ញុំ គឺជាងអ្វីៗទាំងអស់៕






@bros_toch_ml ណាគេfanគាត់ខ្លះសុំសួរមួយស្រលាញ់គាត់ប៉ុណ្ណាដែល❤️️
♬ សំឡេងដើម - ប្រុស តូច.????????