កីឡាករកំពូលទាំង១០រូបនេះប៊ិះតែនឹងផ្លាស់មកលេងឲ្យ Arsenal ទៅហើយក្នុងរជ្ជកាលលោក Arsene Wenger

//s9.kh1.co/e7/e79de686960f8a5a0b81a4c569dca1ba0ddda2c4.jpg
កីទ្បា

 ២៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Ronaldo, Messi, Bale, Zlatan និង Pogba សុទ្ធតែជាគោលដៅធំរបស់ Arsenal ក្នុងពេលដែលលោក Arsene Wenger នៅដឹកនាំ

បរទេស៖ លោកគ្រូបង្វឹក Arsene Wenger ត្រូវបានក្លិបកាំភ្លើងធំ Arsenal បញ្ចប់តួនាទីនៅក្នុងឆ្នាំ២០១៨ ក្រោយចំណាយពេល២២ឆ្នាំជាមួយនឹងក្លិបមួយនេះនៅលីកកំពូលអង់គ្លេស។ បច្ចុប្បន្នលោក Mikel Arteta ដែលជាអតីតកូនក្រុមរបស់លោក Wenger កំពុងតែបន្តស្នងតំណែងជាគ្រូបង្វឹករបស់ Arsenal

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក  Arsene Wenger
  លោក  Arsene Wenger
  លោក Mikel Arteta
  លោក Mikel Arteta

ដោយឡែកក្នុងកំឡុងពេលដែលលោក  Arsene Wenger នៅដឹកនាំ Arsenal គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានដាក់គោលដៅធំទិញយកតារាវ័យក្មេងឆ្នើមៗជាច្រើនរូបមករួមក្រុម ប៉ុន្តែហាក់ដូចជាមិនសូវបានទទួលជោគជ័យនោះទេ។ ក្នុងនោះលោកបានបរាជ័យក្នុងការនាំយកកីឡាករកំពូលៗទាំង១០រូបខាងក្រោមនេះ នៅពេលដែលពួកគេនៅក្នុងវ័យជំទង់។

 លោក  Arsene Wenger
 លោក Arsene Wenger
  • កីឡាករ Vincent Kompany : Arsenal បរាជ័យក្រោមស្នាដៃក្លិប Manchester City ដែលទិញយករូបគេពីក្លិប Hamburger SV បានមុន កាលពីឆ្នាំ២០០៨។
កីឡាករ Vincent Kompany
កីឡាករ Vincent Kompany
  • កីឡាករ Paul Pogba : ក្លិបសេះបង្កង់ Juventus បានទាត់ចោលសំណើរបស់ Arsenal ក្នុងការទិញយកកីឡាកររូបនេះកាលពីឆ្នាំ២០១៤ ហើយក្រោយមកនៅឆ្នាំ២០១៦ ទើបរូបគេផ្លាស់ទៅលេងឲ្យក្លិប Manchester United វិញ ។
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba
  • កីឡាករ  Didier Drogba : ក្លិបតោខៀវ Chelsea កាត់មុខ Arsenal ទិញបានរូបគេមុនពីក្លិប Marseille កាលពីឆ្នាំ២០០៤។
  កីឡាករ  Didier Drogba
  កីឡាករ  Didier Drogba
  • កីឡាករ Gareth Bale : កីឡាកររូបនេះសម្រេចចិត្តផ្លាស់ចេញពី Southampton ទៅចូលរួមជាមួយ Spurs ក្នុងឆ្នាំ២០០៧ ដោយបដិសេធសំណើរបស់ Arsenal ។
  កីឡាករ Gareth Bale
  កីឡាករ Gareth Bale
  • កីឡាករ Zlatan Ibrahimovic : លោក Arsene Wenger ចាប់អារម្មណ៍កីឡាកររូបនេះតាំងពីរូបគេនៅលេងឲ្យក្រុមយុវជនក្លិប Malmö របស់អ៊ុយក្រែនម្ល៉េះ ប៉ុន្តែនៅក្នុងឆ្នាំ២០០១​ ក្លិប Ajax ផ្ទេរយករូបគេទៅរួមក្រុមបានមុន។
  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic
  • កីឡាករ Gianluigi Buffon : កីឡាកររូបនេះទាត់ចោលសំណើរបស់ Arsenal ដោយសម្រេចចិត្តផ្លាស់ចេញពីក្លិប Parma ទៅលេងឲ្យ Juventus ក្នុងឆ្នាំ២០០១។
  កីឡាករ Gianluigi Buffon
  កីឡាករ Gianluigi Buffon
  • កីឡាករ Yaya Toure : ដោយសារតែមានបញ្ហាពាក់ព័ន្ធនឹងលិខិតឆ្លងដែន ទើបរារាំង Arsenal ក្នុងការផ្ទេរយកកីឡាកររូបនេះមករួមក្រុមនៅក្នុងឆ្នាំ២០០៣។
  កីឡាករ Yaya Toure
  កីឡាករ Yaya Toure
  • កីឡាករ Cristiano Ronaldo : នៅក្នុងឆ្នាំ២០០៣ Arsenal ព្យាយាមចូលប្រជែងជាមួយ Man UTD តាមទិញរូបគេពី Sporting Lisbon ប៉ុន្តែបានត្រឹមបរាជ័យក្រោមស្នាដៃក្លិបលោក Alex Ferguson
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
  • កីឡាករ N’Golo Kante : មុននឹងរូបគេសម្រេចចិត្តចាកចេញពី Leicester City ទៅចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៦ ក្លិប Arsenal ក៏បានព្យាយាមតាមប្រជែងផ្ទេរយករូបគេមករួមក្រុមផងដែរ។ 
  កីឡាករ N’Golo Kante
  កីឡាករ N’Golo Kante
  • កីឡាករ Lionel Messi : ក្នុងឆ្នាំ២០០៣ Arsenal ចង់យករូបគេមកលេងជាមួយនឹងកីឡាករ Cesc Fabregas ប៉ុន្តែដោយសារតែមិនអាចរកផ្ទះឲ្យគ្រួសាររបស់ Messi ស្នាក់នៅបាន ទើបកីឡាកររូបនេះនៅបន្តលេងជាមួយ Barcelona ដល់សព្វថ្ងៃនេះ៕
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T