តារាសម្តែង អាម៉ាប់ ដាក់លក់ផ្ទះចំពេលកូវីដហើយនៅចំណេញមិនចេះតិចទៀត

//s9.kh1.co/47/47f656bfb45e617f8e292d4a5e4d0e51c018eed3.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដល់កក្នុងសម័យកាលកាលកូវីដ១៩ Eric Tsang ហៅអាម៉ាប់ សម្រេចចិត្តលក់ផ្ទះដែលបានរស់នៅលើសពី៣ទសវត្សរ៍ ដោយបានទទួលប្រាក់ចំណេញលើសពីការរំពឹងទុក។

ហុងកុង៖ ស្របពេលដែលពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុដោយវីរុសកូវីដ១៩ តារាអាម៉ាប់ដែល មានឈ្មោះពិត Eric Tsang បានសម្រេចចិត្តលក់ផ្ទះដ៏ធំស្កឹមស្កៃរបស់គេចោល បន្ទាប់ពីបានរស់នៅទីនេះលើសពី៣០ឆ្នាំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកតារាសម្តែងរូបនេះ បានទិញផ្ទះនេះតាំងពីឆ្នាំ ១៩៨៨  នៅក្នុងតម្លៃប្រហាក់ប្រហែលជា ៤,០៣០,០០០ ដុល្លារហុងកុងឬ ស្មើរនឹង ៥១៩,៩៨៣ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ នៅពេលនោះ រូបគេមានអាយុ៣៥ឆ្នាំ ខណៈពេលដែលបច្ចុប្បន្ននេះ រូបគេមានអាយុដល់ទៅ៦៧ឆ្នាំទៅហើយ។

បើតាមសារព័ត៍មានហុងកុងមួយបានឲ្យដឹងថាថ្មីៗនេះ Eric Tsang បានលក់ផ្ទះដ៏ធំមួយនេះទៅឲ្យអ្នកទិញដែលមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងតម្លៃកប់ពពក គឺ ១០០,០០០,០០០ ដុល្លារហុងកុង ឬ ស្មើរនឹង ១២,៩០២ ,៦៤០សហរដ្ឋអាមេរិក ដែលប្រាក់ចំណេញដែលទទួលបានគឺរហូតទៅដល់ ១២,៣៨២,៦៥៧ ដុល្លារសហរដ្ឋអាមេរិកឯណោះ។

គួររម្លឹកដែរថា  Eric Tsang គឺជាតារាសម្តែងចិនហុងកុងម្នាក់បន្ទាប់ពី Stephen Chow ដែលសម្រេចចិត្តលក់ផ្ទះក្នុងសម័យកាលកូវីដ១៩ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Eric Tsang ហៅអាម៉ាប់
Eric Tsang ហៅអាម៉ាប់
Eric Tsang ហៅអាម៉ាប់
Eric Tsang ហៅអាម៉ាប់
Eric Tsang ហៅអាម៉ាប់
Eric Tsang ហៅអាម៉ាប់
ផ្ទះរបស់Eric Tsang ហៅអាម៉ាប់ ថតពីលើ
ផ្ទះរបស់Eric Tsang ហៅអាម៉ាប់ ថតពីលើ
Eric Tsang ហៅអាម៉ាប់និង តារាសម្តែងផ្សេងទៀត(ពាក់អាវពណ៍ឈាមជ្រូក)
Eric Tsang ហៅអាម៉ាប់និង តារាសម្តែងផ្សេងទៀត(ពាក់អាវពណ៍ឈាមជ្រូក)
Eric Tsang ហៅអាម៉ាប់និង តារាសម្តែងផ្សេងទៀត(ពាក់អាវពណ៍ស)
Eric Tsang ហៅអាម៉ាប់និង តារាសម្តែងផ្សេងទៀត(ពាក់អាវពណ៍ស)
Eric Tsang ហៅអាម៉ាប់និង តារាសម្តែងផ្សេងទៀត(ខាងឆ្វេងដៃបង្អស់)
Eric Tsang ហៅអាម៉ាប់និង តារាសម្តែងផ្សេងទៀត(ខាងឆ្វេងដៃបង្អស់)
Eric Tsang ហៅអាម៉ាប់និង តារាសម្តែងផ្សេងទៀត(ខាងស្តាំដៃបង្អស់)
Eric Tsang ហៅអាម៉ាប់និង តារាសម្តែងផ្សេងទៀត(ខាងស្តាំដៃបង្អស់)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T