មិនដែលឃើញសោះ! កូនឆ្កែមួយក្បាលនេះកើតមក មានរោមពណ៌បៃតងខុសគេ

//s9.kh1.co/35/35eeb02c49a516f81fe22866fafb9fe4d346950e.jpg
សង្គម

 ២៣-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រឿងរ៉ាវនេះត្រូវបានគេជឿថា បានជាប់ពាក់ព័ន្ធជាមួយសារធាតុពណ៌បៃតង ហៅថា ប៊ីលីវឺដិន ក្នុងពេលមេឆ្កែកំពុងពពោះ។

អ៊ីតាលី៖ នៅក្នុងឆ្នាំនេះ មានរឿងរ៉ាវជាច្រើនដែលពិបាកនឹងស្មានដល់ ហើយរឿងចម្លែកមួយនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ។ រឿងរ៉ាវដ៏កម្រមួយបានកើតឡើងទៅលើកសិករអ៊ីតាលី លោក Cristian Mallocci ដែលឆ្កែញីរបស់គាត់មានឈ្មោះថា Spelacchia បានផ្ដល់កំណើតឲ្យកូនឆ្កែមួយក្បាល ដែលមានរោមពណ៌បៃតង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនឆ្កែតូចម្លែកមួយក្បាលនេះត្រូវបានគេដាក់ឈ្មោះឲ្យភ្លាម ថា Pistachio។ មេឆ្កែមួយក្បាលនេះបានផ្ដល់កំណើតឲ្យកូនសរុបចំនួន៥ក្បាល ប៉ុន្តែមានកូនឆ្កែមួយក្បាលដែលមានសម្បុរ ខុសប្លែកពីកូនឆ្កែផ្សេងទៀត ដែលកើតនៅក្នុងកសិដ្ឋាន នៅលើកោះ Sardinia នៃសមុទ្រមេឌីទែរ៉ាណេ។

បងប្អូនរបស់កូនឆ្កែចម្លែកមួយក្បាលនេះ សុទ្ធតែមានរោមពណ៌ស ដែលមានពណ៌ដូចគ្នានឹងមេរបស់ពួកវាដែរ។ ឆ្កែដែលកើតមកជាមួយរោមពណ៌បៃតងដូចនេះ គឺជារឿងមួយដ៏កម្រខ្លាំងណាស់។ រឿងរ៉ាវនេះត្រូវបានគេជឿថា បានជាប់ពាក់ព័ន្ធជាមួយសារធាតុពណ៌បៃតង ហៅថា ប៊ីលីវឺដិន ក្នុងពេលមេឆ្កែកំពុងពពោះ។

ប៉ុន្តែវាបានក្លាយជាដំណឹងមួយដ៏ក្រៀមក្រំ នៅពេលរោមរបស់កូនឆ្កែ Pistachio ចាប់ផ្ដើមហើរពណ៌។ លោក Mallocci បាននិយាយថា បៃតងគឺជាពណ៌តំណាងឲ្យក្ដីសង្ឃឹមនិងសំណាង សម្រាប់ឆ្នាំ២០២០នេះ៕

https://s9.kh1.co/__image/w=634,h=542,q=100/52/5269e67f13692d4e640ae2c0d88aa2166634d254.jpg
https://s9.kh1.co/__image/w=650,h=488,q=100/bc/bce04b877b7e8c4c3bf799ffd0ba2547de3de032.png
https://s9.kh1.co/__image/w=468,h=351,q=100/98/9816606b8977e0ab79008b3d805f03ce2e1490e3.jpg
https://s9.kh1.co/__image/w=650,h=366,q=100/05/05716268f3f47b3fdb1712047242457fd88ed263.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T