អតីតកីឡាការិនីវាយកូនបាល់ចំណាត់ថ្នាក់លេខ៩ ពិភពលោក Julia Goerges បានប្រកាសចូលនិវត្តន៍ហើយ

//s9.kh1.co/6b/6b0c8d7f7b328266b31490bd45392bd70f43e282.jpg
កីទ្បា

 ២២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាកីឡាការិនីវាយកូនបាល់អាល្លឺម៉ង់ Julia Goerges បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាវាយកូនបាល់នេះកាលពីថ្ងៃពុធ

អាល្លឺម៉ង់៖ តារាកីឡាការិនីវាយកូនបាល់ (តែននីស) អាល្លឺម៉ង់ Julia Goerges បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាវាយកូនបាល់នេះកាលពីថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះកីឡាការិនីជនជាតិអាល្លឺម៉ង់វ័យ ៣១ ឆ្នាំដែលជាប់ចំណាត់ថ្នាក់ទី ៤៥ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយចំណាត់ថ្នាក់ខ្ពស់បំផុតរបស់នាងគឺស្ថិតនៅលំដាប់ទី ៩ នៅលើពិភពលោកកាលពី ២ ឆ្នាំមុន។

កីឡាការិនី Goerges បានបង្ហោះនៅលើបណ្តាញសង្គមថា “ ខ្ញុំតែងតែដឹងថាវាជិតដល់ពេលដែលខ្ញុំត្រូវនិយាយថាលាហើយ ហើយពេលនេះគឺបានមកដល់” ។ នាងក៏បានសរសេរទៀតថា“ អរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានផ្តល់ឱ្យខ្ញុំ”។ "អ្នកនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជារៀងរហូត"

គួររំលឹកដែរថា កីឡាការិនី Goerges ធ្លាប់បានឈ្នះពានរង្វាន់ឯកត្តជនសរុបចំនួន ៧ និងពានរង្វាន់ជាដៃគូចំនួន ៥ នៅក្នុងព្រឹត្តិការណ៍ WTA Tour ៕

សូមទស្សនារូបភាពខាងក្រោម៖

  កីឡាការិនីវាយកូនបាល់  Julia Goerges
  កីឡាការិនីវាយកូនបាល់  Julia Goerges
  កីឡាការិនីវាយកូនបាល់  Julia Goerges
  កីឡាការិនីវាយកូនបាល់ Julia Goerges
  កីឡាការិនីវាយកូនបាល់  Julia Goerges
  កីឡាការិនីវាយកូនបាល់ Julia Goerges
  កីឡាការិនីវាយកូនបាល់  Julia Goerges
  កីឡាការិនីវាយកូនបាល់ Julia Goerges

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T