ឃើញគេស៊ែរពេញហ្វេសប៊ុក ថានឹងនាំសំណាង? តើរឿងពិត ជាអ្វីពិតប្រាកដ?

//s9.kh1.co/59/59cddb99a608d26f10db4d076f93e0c459fb4c9d.jpg
យល់ដឹង

 ២២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការពិត​តុក្កតា​ ដែល​មនុស្ស​ជា​ច្រើន​ចែក​រំលែក​នៅ​លើប​ណ្តាញ​សង្គម ​ពាសពេញ​ពិភពលោក ព្រោះ​យល់​ថា​អាច​នាំ​លាភសំណាង​នេះគឺ​គ្រាន់​តែ​ជា​តុក្កតា ដែល​គេ​ស្មូន​លេង​ដាក់​តាំងក្នុង​ផ្ទះ​ឬចង្រា្កន​បាយ​តែប៉ុណ្ណោះ។

យល់ដឹង៖ មិនមែន​មាន​តែ ​កម្ពុជា​នោះទេ​ដែល ​នាំ​គ្នា​ភ្ញាក់​ផ្អើល ធ្វើ​ការ​ចែក​រំលែក​ នៅរូប​ភាព​នៃ​តុក្កតា ​ដែល​គ្រប់​គ្នា​យល់​ថាជា ​ម្រិញ​គង្វាល​នេះ តែ​នៅ​លើបណ្តាញសង្គម ​នៅ​ជុំវិញ​ពិភព​លោក កំពុងតែ​ជឿជាក់ ​លើ​តុក្តតានេះ​ថា ​អាចមាន​ថាម​ពល​នាំនៅ ​លាភសំណាងនិង ​ធ្វើ​ការ​​ផ្លាស់​ប្តូរ ​​ព្រេងវាសនារបស់​ពួកគេ បាន​រហូត​ដល់ ទៅ​៩០ភាគ​រយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែ​ការពិតទៅ ​តុក្តតា​ដែល​អ្នកគ្រប់​គ្នា ​យល់​ថា​មាន​ថាម​ពល ​អាច​នាំនៅលាភសំណាង​  និងហៅថាជា​ម្រិញ​គង្វាល​នេះ ​គឺ​មាន​ឈ្មោះថាPolymer Clay ធ្វើ​ឡើង​ពី​ដីអិដ្ឋ និង​លក់​ដោយ ​អ្នកស្រី​Katrushova Tatyana ​នៅក្នុង​ប្រទេស​រុស្សី តាំង​តែ​ពី ឆ្នាំ​២០១៤​មក​ម្ល៉េះ។ តែ​ទើប​តែមាន ​ការ​ផ្ទុះ​ចែក​រំលែកខ្លាំង ​​លើ​បណ្តាញ​សង្គម ​ក្នុង​រយៈពេល​២ទៅ​៣ថ្ងៃនេះ ​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​តុក្កតានេះ ​គឺ​ស្មូន​តាម ​ការ​ស្រមើល​ស្រម៉ៃលេង ​របស់​អ្នកសិល្បៈ ខាងស្មូន​រូប ដែលបង្កើតលេង ​សម្រាប់​ដាក់​តាំង ​ក្នុង​ផ្ទះ ចង្ក្រានបាយ ក្នុង​ឡាន ឬបន្ទប់​គេង​​តែប៉ុណ្ណោះ មិន​មានជាប់​​ទាក់ទង​ ​ជាមួយ​នឹង​ជំនឿ នាំលាភនាំ​សំណាង ​អ្វីនោះទេ​។ ​ហើយនៅ​ប្រទេស​រុស្សី គេ​ហៅថាElf ឬក៏ Witch ដែល​ជាលក្ខណៈ តួរឿង​និទាន​បែប​ លោកខាងលិច​ផងដែរ​។

ហេតុ​ដូចនេះ​ សូម​បង​ប្អូន​ទាំង​ឡាយ ​បញ្ឈប់​នៅ​ការ​យល់​ច្រលំ ​ដែល​ថា​ការចែក​រំលែក​តុក្កតានេះហើយ អាច​​នាំ​ឲ្យមាន លាភ​សំណាង ​ត​ទៅទៀត​ទៅ។ ព្រោះ​សំណាង​និង ភាព​ជោគជ័យ​គឺ​ បាន​មក​ពី ការ​ខិតខំ​ប្រឹង​ប្រែង​ ​ដោយ​ខ្លួន​ឯង គ្មាន​អ្នក​ណា​យក​មក​ឲ្យ​ដោយទទេរ ​ស្រប​ពេល​ដែល​​ខ្លួន​ឯង គ្មាន​នៅការ​ជំនះ​តស៊ូ​ ទៅ​ឈោង​ចាប់យក​វា​ ដោយ​ខ្លួនឯងនោះទេ​៕ 

​តុក្កតាPolymer Clay ដែល​ធ្វើ​ឡើង​ពីដីអិដ្ឋ

អ្នកលក់​តុក្កតា
អ្នកលក់​តុក្កតា

ប្រភព៖ Apple F... , Read

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T