ក្លិប FC Barcelona នឹងដាក់ពាក្យបណ្តឹងទៅសារព័ត៌មានដ៏ល្បីមួយទាក់ទងនឹង Ansu Fati

//s9.kh1.co/fc/fcc67d8bba7fe640204d60b041b9a42bfb75abbd.jpg
កីទ្បា

 ២២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្លិបបាសេឡូណានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកកាសែត ABC ចំពោះការលើកឡើងអំពីការរើសអើងជាតិសាសន៍ទាក់ទងនឹង Ansu Fati ។

បរទេស៖ តាមប្រភពជាច្រើនបានបញ្ជាក់រួមទាំងកាសែតដែលគួរឱ្យជឿទុកចិត្ត Mundo Deportivo ថា ក្លិបអ្នកមានបុណ្យ Barcelona នឹងដាក់ពាក្យប្តឹងទៅកាសែត ABC និងអ្នកកាសែត Salvador Sostres របស់ពួកគេចំពោះអត្ថបទប្រកាន់ជាតិសាសន៍ទាក់ទិននឹងកីឡាករ Ansu Fati

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ansu Fati
កីឡាករ Ansu Fati

អ្នកយកព័ត៌មានរបស់កាសែត ABC រូបនេះបានធ្វើការនិយាយចំអកចំពោះកីឡាករវ័យក្មេង ១៧ ឆ្នាំ ដោយប្រៀបធៀបកីឡាករឆ្នើមរូបនេះទៅនឹងអ្នកលក់តាមចិញ្ចើមផ្លូវស្បែកខ្មៅម្នាក់ដែលកំពុងរត់គេចខ្លួនពីប៉ូលិស។

កីឡាករ Ansu Fati
កីឡាករ Ansu Fati

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហាកំពុងចោទនេះ មិត្តរួមក្រុមរបស់កីឡាករឆ្នើម Ansu Fati គឺខ្សែប្រយុទ្ធ Antoine Griezmann បានបដិសេធមុនគេចំពោះអត្ថបទនេះជាសាធារណៈ និងគាំទ្រមិត្តរួមក្រុមរបស់គាត់ផងដែរ៕

កីឡាករ Ansu Fati និង Antoine Griezmann
កីឡាករ Ansu Fati និង Antoine Griezmann

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T