មិនធម្មតា! មានផ្ទៃពោះ៩ខែជិតសម្រាលកូនទៅហើយ តែប្រើពេលមិនដល់៦នាទីផង អាចរត់បានចម្ងាយប្រមាណ១.៦គីឡូម៉ែត្រ (មានវីដេអូ)

//s9.kh1.co/b5/b5bcbaa753ed095cc8953d75ff72ba4108e6b9c2.jpg
សង្គម

 ២២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អត្ដពលិករ មានផ្ទៃពោះម្នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា កំពុងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម តាមរយៈឃ្លីបវីដេអូមួយ នៃការរត់របស់នាង នៅក្នុងចម្ងាយរហូតដល់ទៅ១ម៉ាយល៍ (ប្រហែល១.៦គីឡូម៉ែត្រ)។

កាលីហ្វ័រញ៉ា៖ អត្ដពលិករម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា កំពុងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម តាមរយៈឃ្លីបវីដេអូមួយ នៃការរត់របស់នាង នៅក្នុងចម្ងាយរហូតដល់ទៅម៉ាយល៍ (ប្រហែល១.៦គីឡូម៉ែត្រ) ដោយប្រើពេលតែនាទី និង២៥វិនាទីប៉ុណ្ណោះ ទោះបីនាងកំពុងតែមានផ្ទៃពោះ ខែហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Makenna Myler អាយុ ២៨ឆ្នាំបាននិយាយថា គ្រូពេទ្យបានអនុញ្ញាតឲ្យនាងនៅបន្ដរត់ជាមួយក្លិប Valor Track ចំនួន ទៅដងឯណោះ ក្នុងមួយសប្ដាហ៍ ខណៈពេលកំពុងមានផ្ទៃ។ ជាមួយគ្នានេះ ស្វាមីរបស់នាង គឺលោក Mike ក៏បានភ្នាល់លុយ១០០ដុល្លារអាមេរិក ដោយនិយាយថានាងមិនអាចរត់បានចម្ងាយម៉ាយល៍នោះទេ នៅក្នុងរយៈពេលនាទី។ តែទោះជាយ៉ាងណា នាង Myler ក៏បានសម្រេចចិត្ដរត់នៅក្នុងការភ្នាល់មួយនេះ ទោះបីនៅសល់តែសប្ដាហ៍ទៀត ដល់ថ្ងៃសម្រាលក៏ដោយ។

ជាលទ្ធផល អ្នករត់ប្រណាំងរូបនេះពិតជាធ្វើបានមែន មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងអាចប្រើពេលតិចជាងពេលកំណត់ទៀតផង ខណៈដែលរយៈពេលជាមធ្យមសម្រាប់អ្នករត់ប្រណាំងស្រី ប្រើពេលរហូតដល់ទៅ១០នាទី និង៤០វិនាទីឯណោះ សម្រាប់ការរត់ចម្ងាយម៉ាយល៍។

Myler បាននិយាយថា៖

ខ្ញុំគិតថាការមានផ្ទៃពោះ គឺជារឿងល្អ ហើយវាមិនមែនជាការរងរបួស ឬ ជាជំងឺនោះទេ។ ដូច្នេះអ្នកនៅតែមានសមត្ថភាព ហើយអាចធ្វើវាបាន។

នាង Myler

យ៉ាងណាមិញ លោក Mike ក៏បានបង្ហោះឃ្លីបវីដេអូនៃការរត់របស់ប្រពន្ធលោក ទៅលើបណ្ដាញសង្គម Tik Tok និង Instagram ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស និងមានអ្នកចុចទស្សនារាប់ពាន់ដងឯណោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

នាង Makenna Myler ពេលកំពុងរត់
នាង Makenna Myler ពេលកំពុងរត់
នាង Makenna Myler  និងដៃគូ ពេលកំពុងរត់
នាង Makenna Myler  និងដៃគូ ពេលកំពុងរត់
លោក Mike
លោក Mike
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T