ឃើញហើយចង់គាំង សុភ័ក្រ កុសុម៉ា ថតប្រើ Filter មាត់ធំប្លែកសាហាវ

//s9.kh1.co/58/58f1caac61f352f29970368e6f44720cc8495b12.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ កញ្ញា សុភ័ក្រ កុសុម៉ា តែងតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើការតុបតែងខ្លួនបែបស្រស់ស្អាត បើទោះបីផាត់មុខស្អាតយ៉ាងណាក្ដីក៏តារាស្រីរូបនេះ និយមប្រើប្រាស់ Filter ប្លែកៗថតជាវីដេអូបង្ហោះផងដែរ។

ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនីដ៏មានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ន កញ្ញា សុភ័ក្រ​ កុសុម៉ា ជាតារាស្រីមួយរូបដែលមានភាពប៉ិនប្រសព្វខាងវោហារស័ព្ទ និងកាយវិការបែបកំប្លុកកំប្លែង ធ្វើឲ្យទស្សនិកជនរាប់ស៉ិបនាក់អាចញញឹម ហើយសើចសប្បាយបានផងដែរ ដោយគ្រប់ពេលដែលមានវត្តន៍មានតារារូបនេះ លេចមុខក្នុងកម្មវិធីផ្សេងម្ដងៗ តែងតែទទួលបានភាពរីករាយតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានទេពកោសល្យ និងសមត្ថភាពទាំងច្រៀង និងធ្វើជាពិធីការិនីនោះ បើងាកទៅមើលរូបសម្ផស្សវិញ ពេលនេះនាងកាន់តែស្រស់ស្អាតប្លែកជាងមុន ហើយគ្រប់ពេលដែលតុបតែងខ្លួនម្ដងៗ ពិតជាលេចធ្លោ ហើយគួរឲ្យទាក់ទាញខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត គេសង្កេតឃើញ តារាស្រីរូបនេះ មិនប្រកាន់ខ្លួនច្រើននោះទេ ទោះខាងកម្មវិធីតម្រូវឲ្យរៀបចំខ្លួនបែបណា ក៏តារារូបនេះអាចធ្វើទៅបាន មិនថាផាត់មុខបែបកំប្លែង ឬពាក់សក់ខុសទំនងនោះទេ គឺតារារូបនេះ ធ្វើបានជានិច្ច មិនខ្វល់ថាសាកសម ឬមិនស្អាតនោះទេ។ 

ជាក់ស្ដែង អ្វីដែលកាន់តែហួសចិត្តខ្លាំងនោះ កញ្ញា សុភ័ក្រ កុសុម៉ា បានថតវីដេអូបង្ហោះក្នុង Instagram ដោយបានប្រើ Filter ថ្មី ដែលធ្វើឲ្យមុខនាងមានភាពខុសប្លែកពីខាងក្រៅឆ្ងាយតែម្ដង។ ក្នុងនោះដែរ គេឃើញថា មានចិញ្ចើមក្រាស់ ពណ៌ភ្នែកដិតៗ និងមានមាត់រីកធំស្ទីក ពិតជាគួរឲ្យអស់សំណើចតែម្ដង។ 

ដោយឡែកក បន្ទាប់ពីទស្សនិកជន និងហ្វេនបានឃើញវីដេអូតារារូបនេះ បង្ហោះក្នុងសភាពបែបនេះរួច ក៏មានហ្វេនៗជាច្រើនយករូបនាងទៅផុសបន្ត ឃើញហើយទប់សំណើចសឹងតែមិនចង់ជាប់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T