ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យបាក់ដី បានសម្លាប់កម្មករជីករ៉ែ១១នាក់ នៅឥណ្ឌូណេស៊ី

//s9.kh1.co/8d/8d235c08d1086caa794a0f793f9ccd31ecf51bbb.jpg
សង្គម

 ២២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា កម្មករជីករ៉ែចំនួន ១១នាក់បានស្លាប់ នៅក្នុ្ងងហេតុការណ៍បាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង នៅត្រង់ចំណុចរុករកមួយកន្លែង នៅលើកោះស៊ូម៉ាត្រា។

ហ្សាការតា៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា កម្មករជីករ៉ែចំនួន ១១នាក់បានស្លាប់ នៅក្នុ្ងងហេតុការណ៍បាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង នៅត្រង់ចំណុចរុករកមួយកន្លែង នៅលើកោះស៊ូម៉ាត្រា។  នេះបើតាមដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កន្លែងកើតហេតុ
កន្លែងកើតហេតុ

គ្រោះរអិលបាក់ដីនេះ បានកើតឡើងកាលពីថ្ងៃពុធម្សិលមិញ នៅក្នុងអណ្ដូងរ៉ែមួយដែលមានជម្រៅ២០ម៉ែត្រ ស្ថិតនៅក្នុងភូមិ Tanjung Lalang ក្នុងស្រុក Muara Enim នៃកោះស៊ូម៉ាត្រាខាងត្បូង ហើយសាកសពទាំងអស់ ត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់។ នេះបើតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្ដរាយជាតិឥណ្ឌូណេស៊ី។

កន្លែងកើតហេតុ
កន្លែងកើតហេតុ

គួរឲ្យដឹងដែរថា ប្រទេសឥណ្ឌូណេសុីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានរងនូវភ្លៀងរដូវវស្សា និងជំនោរខ្ពស់ៗ ដោយបង្កឲ្យមានការបាក់ដី និងទឹកជំនន់រាប់សិបកន្លែងនៅទូទាំងប្រទេស ដែលជាបណ្ដាញនៃកោះចំនួន១៧,០០០កោះ ដែលមានប្រជនជនរាប់លាននៅតំបន់ភ្នំ ឬក្បែរតំបន់ទំនាបជិតទន្លេ។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបាននិយាយថា តំបន់ទាំងនោះ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរក្នុងរយៈពេលបីថ្ងៃខាងមុខ ព្រោះផ្នែកភាគច្រើននៃប្រទេសឥណ្ឌូណេស៊ី បានចូលដល់រដូវវស្សាហើយ ក្នុងខែតុលានេះ។ មិនត្រឹមតែប៉ុណ្ណោះ បាតុភូតឡានីណា (La Nina) នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចបង្កជាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងកោះផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T