ត្រឹមតង់ទី១ Shakhtar នាំមុខមុន៣គ្រាប់! R. Madrid ភ្លាត់ចាញ់ Shakhtar ២-៣ ក្នុងវគ្គចែកពូល UCL យប់មិញ (មានវីដេអូ)

//s9.kh1.co/8f/8f4a32f7eff2ade6049cbb2294c0382ec1563327.jpg
កីទ្បា

 ២២-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ម្ចាស់ពានរង្វាន់ UCL ១៣សម័យ Real Madrid ភ្លាត់ចាញ់ Shakhtar ក្នុងដីដោយលទ្ធផល ២-៣ កាលពីយប់មិញ

បរទេស៖ សម្រាប់ការប្រកួតបើកឆាកក្នុងពូល B ពានរង្វាន់ UEFA Champions League យប់មិញ ម្ចាស់ជើងឯក១៣សម័យ Real Madrid ភ្លាត់ស្នៀតចាញ់ក្លិបមកពីអ៊ុយក្រែន Shakhtar Donetsk នៅក្នុងកីឡដ្ឋាន Bernabeu ដោយលទ្ធផល២ទល់នឹង៣។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Shakhtar Donetsk
ក្រុមកីឡាកររបស់ក្លិប Shakhtar Donetsk

គួរបញ្ជាក់ដែរថាដោយសារតែកីឡាករឈុតធំ១៣រូបកំពុងតែសម្រាកព្យាបាលពីជំងឺកូវីដ១៩ ទើបលោកគ្រូបង្វឹករបស់ក្លិប Shakhtar Donetsk បង្ខំចិត្តកោះហៅកីឡាករក្នុងឈុតយុវជន ឲ្យមកជួយលេងពេលប៉ះ Real Madrid យប់មិញនេះ។ 

ក្រុមកីឡាកររបស់ក្លិប Shakhtar Donetsk
ក្រុមកីឡាកររបស់ក្លិប Shakhtar Donetsk

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅត្រឹមតង់ទី១ Shakhtar អាចមានឱកាសរកបាន៣គ្រាប់នាំមុខ Real Madrid ធ្វើបាន ដោយកីឡាករ Cardoso Lemos Martins និង Solomon  រីឯមួយគ្រាប់ទៀតជាការស៊ុតចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Raphael Varane ។ 

ការស៊ុតតាមពីក្រោយមួយគ្រាប់របស់កីឡាករ Luka Modric
ការស៊ុតតាមពីក្រោយមួយគ្រាប់របស់កីឡាករ Luka Modric

ចូលដល់តង់ទី២ទើប Real Madrid អាចតាមបាន២គ្រាប់មកវិញ ពោលរកបានដោយការស៊ុតពីលើដំបូលទូករបស់កីឡាករ Luka Modric និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Vinícius Júnior ។ យោងតាមលទ្ធផលនេះ Real Madrid ឈរបាតតារាងពូល B មាន០ពិន្ទុ ហើយយប់មិញនេះដែរជាការចាញ់ពីរប្រកួតជាប់គ្នាហើយ របស់ក្រុមលោក Zinedine Zidane ជាក់ស្ដែងក្លិបយក្សអេស្ប៉ាញ ទើបតែចាញ់ក្លិប Cádiz ដោយលទ្ធផល០-១ក្នុងក្របខ័ណ្ឌ La Liga កាលពីចុងសប្តាហ៍នេះ៕

  លោក Zinedine Zidane
  លោក Zinedine Zidane
វីដេអូសង្ខេបនៃការប្រកួត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T