មនុស្សជាច្រើននាក់ បានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា នៅប្រទេសអាហ្វហ្គានីស្ថាន (មានវីដេអូ)

//s9.kh1.co/e7/e7774e614be290c448f8c7a037903b65e4f97ec2.png
សង្គម

 ២២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមអាជ្ញាធរបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់​ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នា នៅទីក្រុង Jalalabad ភាគខាងកើត​ប្រទេសអាហ្វហ្គានី

កាប៊ុល៖ ក្រុមអាជ្ញាធរបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់​ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នា នៅទីក្រុង Jalalabad ភាគខាងកើត​ប្រទេសអាហ្វហ្គានី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សោកនាដកម្មនេះបាន​កើតឡើង គឺនៅពេលដែលពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់បានប្រមូលផ្តុំគ្នា​​ ដើម្បីរង់ចាំធ្វើទិដ្ឋាការនៅ​ស្ថានកុងស៊ុលនៃប្រទេសប៉ាគីស្ថាន ខណៈនោះក៏មានមនុស្សឈ្លោះ​ប្រកែកគ្នា ហើយក៏រុញច្រានគ្នាទៅវិញទៅមក ដែលបណ្តាលឱ្យអ្នកផ្សេងទៀត​ចាប់ផ្តើមដួល ហើយ​ភ័យរត់ជាន់គ្នាបែបនេះ។

យោងតាមលោក Sohrab Qaderi ដែលជាសមាជិកក្រុមប្រឹក្សាខេត្តបាន​ឱ្យដឹងថា ហេតុការណ៍រត់ជាន់គ្នានេះ បានកើតឡើងនៅប្រហែលម៉ោង ៥ព្រឹក ដោយជនរងគ្រោះ ១១នាក់ ក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់គឺជាស្ត្រី​ ហើយក៏មានមនុស្សចាស់ជរាជាច្រើននាក់​ បានរងរបួសផងដែរ។

គួរជម្រាបដែរថា ជារៀងរាល់ឆ្នាំមានពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បានធ្វើដំណើរទៅ​ប៉ាគីស្ថានដែលជាប្រទេស​ជិតខាង ក្នុងគោលបំណង​ទៅរកសេវាព្យាបាលជំងឺ ការសិក្សា ក៏ដូចជា ទៅរកការងារធ្វើជាដើម៕

ពលរដ្ឋអាហ្វនីស្ថានប្រមូលផ្តុំគ្នា ដើម្បីសុំធ្វើទិដ្ឋាការ
ពលរដ្ឋអាហ្វនីស្ថានប្រមូលផ្តុំគ្នា ដើម្បីសុំធ្វើទិដ្ឋាការ
ពលរដ្ឋអាហ្វនីស្ថានប្រមូលផ្តុំគ្នា ដើម្បីសុំធ្វើទិដ្ឋាការ
ពលរដ្ឋអាហ្វនីស្ថានប្រមូលផ្តុំគ្នា ដើម្បីសុំធ្វើទិដ្ឋាការ
អ្នករងរបួស
អ្នករងរបួស
អ្នកស្លាប់ ១១នាក់ ក្នុងចំណោមអ្នកស្លាប់ទាំង ១៥នាក់ គឺជាស្ត្រី​
អ្នកស្លាប់ ១១នាក់ ក្នុងចំណោមអ្នកស្លាប់ទាំង ១៥នាក់ គឺជាស្ត្រី​
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T