គ្រាប់ទី៣ Tolisso ស៊ុតពីចម្ងាយអេមណាស់! Bayern លត់ At. Madrid ៤-០ ក្នុងវគ្គចែកពូល UCL យប់មិញ (មានវីដេអូ)

//s9.kh1.co/85/857a0b40344f0aa8263dd8947a003f02269b348f.jpg
កីទ្បា

 ២២-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បើកឆាកការប្រកួតក្នុងពូល A យប់មិញម្ចាស់ការពារតំណែងជើងឯក Bayern Munich លត់ At. Madrid ៤ ទល់នឹង០

បរទេស៖ សម្រាប់ការប្រកួតបើកឆាកក្នុងពូល A នៃពានរង្វាន់ UEFA Champions League យប់មិញនេះ ម្ចាស់ការពារតំណែងជើងឯក Bayern Munich បានយកឈ្នះក្លិបមកពីអេស៉្បាញ Atletico Madrid ដោយលទ្ធផលយ៉ាងចាស់ដៃ៤ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Tolisso, Coman និង Goretzka
កីឡាករ Tolisso, Coman និង Goretzka

តារានាំសំណាង Kingsley Coman ជាអ្នករកគ្រាប់បើកឆាកឲ្យ Bayern នៅនាទីទី២៨ មុនពេលដែលកីឡាករ Leon Goretzka បន្ថែមបានគ្រាប់ទី២នៅនាទីទី៤១។ ចូលដល់តង់ទីពីរ ពោលគឺនៅនាទីទី៦៦ កីឡាករ Corentin Tolisso រកបានគ្រាប់ទី៣ ដោយការស៊ុតយ៉ាងស្រួចពីចម្ងាយផុតដៃអ្នកចាំទី Oblak ។ ៦នាទីទីក្រោមមក Coman ក៏បានសម្រេចគ្រាប់ទី២របស់ខ្លួន ដែលជាគ្រាប់ទី៤របស់ Bayern Munich ។ 

ក្រុមកីឡាកររបស់ Bayern Munich
ក្រុមកីឡាកររបស់ Bayern Munich

គួររម្លឹកដែរថាកាលពីរដូវកាលមុន Bayern Munich រកបានគ្រាប់បាល់សរុបដល់ទៅ៤៣គ្រាប់ឯណោះនៅក្នុងពានរង្វាន់មួយនេះ ហើយសម្រាប់រដូវកាលថ្មីនេះពួកគេចាប់ផ្តើមប្រកួតដំបូងដែលស៊ុតបាន៤គ្រាប់៕

វីដេអូសង្ខេបនៃការប្រកួត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T