ប្រវត្តិសាស្ត្រថ្មីរបស់មនុស្សជាតិ! ទីបំផុត យានរបស់ណាសាបានចុះចតដោយជោគជ័យ នៅលើអាចម៍ផ្កាយមួយ ក្នុងទីអវកាស

//s9.kh1.co/c4/c40ad668cd37095e48b7f5e44e853be26647bf4f.jpg
បច្ចេកវិទ្យា

 ២១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្វីគ្រប់យ៉ាងដំណើរការបានយ៉ាងល្អ ដោយផ្អែកលើទិន្នន័យដែលត្រូវបានបញ្ជូនដោយយានអវកាស។

អាមេរិក៖ បន្ទាប់ពីធ្វើដំណើរតាមគន្លងអាចម៍ផ្កាយ Bennu ជិត២ឆ្នាំ យានអវកាស OSIRIS-REx បានចុះចតដោយជោគជ័យ និងអាចលាដៃយន្តរបស់វា ដើម្បីប្រមូលយកសំណាកពីផ្ទៃអាចម៍ផ្កាយ នៅព្រឹកថ្ងៃពុធនេះ។ សំណាកនេះនឹងត្រូវបញ្ជូនមកដល់ផែនដីវិញ នៅឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីទទួលបានជោគជ័យជាប្រវត្តិសាស្ត្រលើកដំបូងនេះ យានអវកាសមានទំហំប៉ុនកូនឡានដឹកទំនិញមួយនេះបានចុះចតនៅលើតំបន់មួយ ដែលត្រូវបានគេហៅថា Nightingale។ តំបន់មួយនេះមានទំហំធំ ដែលអាចចុះចតបាន។ ដៃយន្តរបស់យាននេះអាចប្រមូលសំណាក២គីឡូក្រាម។ បន្ទាប់មក យានអវកាសនឹងត្រូវត្រឡប់ទៅកាន់ទីមានសុវត្ថិភាពវិញ។

អ្វីគ្រប់យ៉ាងដំណើរការបានយ៉ាងល្អ ដោយផ្អែកលើទិន្នន័យដែលត្រូវបានបញ្ជូនដោយយានអវកាស នេះបើយោងតាមលោក Dante Lauretta អ្នកតាមដានបេសកកម្មនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of Arizona Lunar and Planetary Laboratory។ គាត់បាននិយាយថា គាត់មានអារម្មណ៍រំភើបរួមទាំងក្រុមការងារផងដែរ នៅពេលទទួលបានទិន្នន័យដែលបញ្ជូនមក។

ទីភ្នាក់ងារអវកាសណាសានឹងបញ្ជាក់ឲ្យដឹង នៅពេលសំណាកត្រូវបានប្រមូលដោយជោគជ័យ ហើយរូបភាពផ្សេងៗពីព្រឹត្តិការណ៍នេះនឹងត្រូវបានបញ្ចេញ នៅថ្ងៃនេះផងដែរ លើគេហទំព័ររបស់ណាសា។ សំណាកពីអាចម៍ផ្កាយ Bennu អាចនឹងជួយអ្នកវិទ្យាសាស្ត្រ មិនត្រឹមតែស្វែងយល់បន្ថែមអំពីអាចម៍ផ្កាយដែលអាចជះឥទ្ធិពលមកលើផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្វែងយល់អំពីរបៀបដែលភពអាចបង្កើតទម្រង់ជីវិតឡើងផងដែរ៕

អាចម៍ផ្កាយ Bennu
អាចម៍ផ្កាយ Bennu
ដៃយន្តរបស់យាន OSIRIS-REx ដែលប៉ះផ្ទៃអាចម៍ផ្កាយ Bennu នៅពេលចុះចត
ដៃយន្តរបស់យាន OSIRIS-REx ដែលប៉ះផ្ទៃអាចម៍ផ្កាយ Bennu នៅពេលចុះចត
ផ្ទៃរបស់អាចម៍ផ្កាយ Bennu ថតដោយយាន OSIRIS-REx
ផ្ទៃរបស់អាចម៍ផ្កាយ Bennu ថតដោយយាន OSIRIS-REx
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T