Man United យក​ឈ្នះ​ក្រុម​ Paris Saint-Germain ដល់​ទឹក​ដី​បារាំង​

//s9.kh1.co/0e/0eb6f8bb86e7e9e7a7867ae53365b46ec92c3c5d.jpg
កីទ្បា

 ២១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្រាប់បាល់​ទាំង៣​នៃ​ការ​ប្រកួត​រវាង Man United និង Paris Saint-Germain កាលពីយប់មិញរកបានដោយ​កីឡា​របស់​ក្លិប​បិសាច​ក្រហម​ទាំងអស់​

គ្រាប់បាល់​ទាំង៣​នៃ​ការ​ប្រកួត​រវាង Man United និង Paris Saint-Germain កាលពីយប់មិញរកបានដោយ​កីឡា​របស់​ក្លិប​បិសាច​ក្រហម​ទាំងអស់​។ នៅពាក់កណ្តាលតង់ទី១ ខ្សែបម្រើ Bruno Fernandes បានស៊ុតបញ្ចូលបាល់​ប៉េណាំងទីគ្រាប់បាល់នាំមុខឱ្យបិសាច​ក្រហមក្រហម Man United រួចក៏ក្រុម Paris Saint-Germain តាមស្មើ​ដោយ​គ្រាប់បាល់​តែតចូលទីខ្លួនឯងដោយ​ខ្សែប្រយុទ្ធ Anthony Martial ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការអបអរគ្រាប់បាល់របស់ Man United
ការអបអរគ្រាប់បាល់របស់ Man United

ប៉ុន្តែសំណាងល្អ Rashford បានស៊ុតគ្រាប់បាល់ជ័យជម្នះសម្រាប់ Man United ៣នាទីមុនការប្រកួតបញ្ចប់ ដែល​ជួយឱ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន ៣ពិន្ទុសម្រាប់ប្រកួតបើកឆាកនៅ Champions League​ ក្នុងជ័យជម្នះ ២-១។ ដោយឡែកអ្នកចាំទី David de Gea ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតនេះ ដោយបានសង្គ្រោះបាល់ពីការស៊ុតរបស់​ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe និង Neymar បានយ៉ាងល្អផងដែរ៕

ការអបអរគ្រាប់បាល់របស់ Marcos Rashford
ការអបអរគ្រាប់បាល់របស់ Marcos Rashford
ការសង្គ្រោះគ្រាប់បាល់របស់ David de Gea
ការសង្គ្រោះគ្រាប់បាល់របស់ David de Gea
Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T