ដោយសារមានការគាំទ្រពីអតិថិជនជាច្រើន ផ្សារទំនើបឡាក់គី បានបើកសម្ពោធជាផ្លូវការសាខាថ្មីមួយនៅ FB Plaza

//s9.kh1.co/0e/0e0ec1cc251f6251d47c02631037898f72ceaa45.jpg
សង្គម

 ២១-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ផ្សារទំនើបឡាក់គី ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល ២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី១បន្ថែមទៀតដែលមានទីតាំងនៅ FB Plaza ទួលសង្កែ។

ភ្នំពេញ៖ ផ្សារទំនើបឡាក់គី ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល ២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី១បន្ថែមទៀតដែលមានទីតាំងនៅ FB Plaza  ទួលសង្កែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងសាខាផ្សារទំនើបឡាក់គី បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលានេះ នឹងមានតំណាងភ្ញៀវកត្តិយសចូលរួមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី តំណាងអ្នកចែកចាយផលិតផល និងអ្នកសារព័ត៌មានជាច្រើន។

ពិធីសម្ពោធជាផ្លូវការសាខាថ្មីនៅ  FB Plaza 
ពិធីសម្ពោធជាផ្លូវការសាខាថ្មីនៅ FB Plaza 

ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី គិតមកដល់បច្ចុប្បន្ននេះ មានសាខាផ្សារទំនើប និងអ៊ិចប្រេសច្រើនជាង ៣៣កន្លែង ។ ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទ ដែលមានកត្តានុភាពសំរាប់ប្រើប្រាស់ដល់អតិថិជន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗ ដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ក្រុមហ៊ុនមានមោទនភាព និងមានភាពរីករាយជាខ្លាំងនូវការនាំមកនូវផ្សារទំនើបឡាក់គី ។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ អតិថិជនទាំងអស់អាចរីករាយ ជាមួយការបញ្ចុះតម្លៃលើទំនិញយ៉ាងច្រើន សន្ធឹកសន្ធាប់៕​

ពិធីសម្ពោធជាផ្លូវការសាខាថ្មីនៅ FB Plaza 
ពិធីសម្ពោធជាផ្លូវការសាខាថ្មីនៅ FB Plaza 
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
ទំនិញដែលដាក់លក់ក្នុងផ្សារទំនើបឡាក់គី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/20/20b21b520c7344add40d6ed80ac2da0be238feb0.jpg

ដើម្បីចូលរួមចំណែកគាំទ្រ រូបិយវត្ថុជាតិ ផ្សារទំនើបឡាក់គី និងហ្គាឌៀន សម្រេចប្រើប្រាស់ និងប្ដូរស្លាកតម្លៃលើគ្រប់ទំនិញទាំងអស់ជាប្រាក់រៀល ចាប់ពីឆ្នាំក្រោយនេះទៅ!

 ២៥-ធ្នូ-២០២០ 
 ១១ព្រឹក · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T