ដើម្បីចូលរួមចំណែកគាំទ្រ រូបិយវត្ថុជាតិ ផ្សារទំនើបឡាក់គី និងហ្គាឌៀន សម្រេចប្រើប្រាស់ និងប្ដូរស្លាកតម្លៃលើគ្រប់ទំនិញទាំងអស់ជាប្រាក់រៀល ចាប់ពីឆ្នាំក្រោយនេះទៅ!

//s9.kh1.co/20/20b21b520c7344add40d6ed80ac2da0be238feb0.jpg
សង្គម

 ២៥-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ដើម្បីចូលរួមចំណែកគាំទ្រ រូបិយវត្ថុជាតិ ផ្សារទំនើបឡាក់គី និងហ្គាឌៀន សម្រេចប្រើប្រាស់ និងប្ដូរស្លាកតម្លៃលើគ្រប់ទំនិញទាំងអស់ជាប្រាក់រៀល ចាប់ពីឆ្នាំក្រោយនេះទៅ!

ភ្នំពេញ៖ តបតាមការប្រកាស ស្តីពីការកែប្រែសម្រួលប្រកាសលេខ ០៤៧ MOC​ / SM 2013 ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងពាណិជ្ជកម្ម និងសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ របស់ធនាគាជាតិនៃកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តបតាមការប្រកាសខាងលើផ្សារទំនើបឡាក់គី សូមជម្រាបជូនអតិថិជនមេត្តាជ្រាបថា ដើម្បីចូលរួមលើកស្ទួយ គាំទ្ររូបិយវត្ថុជាតិ និងជំរុញចរាចរណ៍ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះតទៅ យើងខ្ញុំសម្រេចថានឹងបញ្ឈប់ការបិទស្លាកថ្លៃលើគ្រប់ទំនិញជាប្រាក់ដុល្លារអាមេរិក ដោយប្តូរមកជាបិទប្រាក់រៀលជំនួសវិញ នៅគ្រប់សាខាផ្សារទំនើបឡាក់គី និងហ្គាឌៀន។

ផ្សារទំនើបឡាក់គី
ផ្សារទំនើបឡាក់គី
ការប្ដូរស្លាកតម្លៃលើទំនិញជាប្រាក់រៀល
ការប្ដូរស្លាកតម្លៃលើទំនិញជាប្រាក់រៀល
ការប្ដូរស្លាកតម្លៃលើទំនិញជាប្រាក់រៀល
ការប្ដូរស្លាកតម្លៃលើទំនិញជាប្រាក់រៀល

អាស្រ័យហេតុនេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ យើងខ្ញុំនឹងបញ្ឈប់ការប្រើប្រព័ន្ធប្រតិបត្តិការកាតសមាជិកឡាក់គីជាប្រាក់ដុល្លារអាមេរិក ហើយយើងនឹងផ្លាស់់ប្តូរទៅជាប្រាក់រៀលវិញ។ សម្រាប់ពិន្ទុចាស់របស់អតិថិជន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ អាចអញ្ចើញមកប្តូរជា  កូប៉ុងពីយើងខ្ញុំ។

សម្រាប់ការអញ្ចើញមកផ្លាស់ប្តូរពិន្ទុកាតសមាជិកជាកូប៉ុងនេះផងដែរ​ យើងខ្ញុំនឹងមានការផ្តល់ជូនពិសេសទៅកាន់អតិថិជនផ្សារទំនើបឡាក់គីគ្រប់រូបដោយពិន្ទុកាតសមាជិកទូទៅ   ៨០ពិន្ទុ ទទួលបានកូប៉ុង 5$ និង ១៥០ ពិន្ទុ ទទួលបានកូប៉ុង  10$    លោកអ្នកនឹងទទួលបានការផ្លាស់ប្តូរពិន្ទុកាតសមាជិកក្នុងលក្ខខណ្ឌថ្មី សម្រាប់ ១០ ពិន្ទុ ទទួលបានកូប៉ុង 1$, ៥០ ពិន្ទុទទួលបានកូប៉ុង 5$ និង ១០០ ពិន្ទុ ទទួលបានកូប៉ុង  10$ ការផ្តល់ជូនពិសេសក្នុងការផ្លាស់ប្តូរពិន្ទុនេះ ផ្តល់ជូនចាប់ពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ រហូតដល់ ៣១ ខែ មករា ឆ្នាំ ២០២១។

កាតសមាជិកឡាក់គី
កាតសមាជិកឡាក់គី
ផ្សារទំនើបឡាក់គី
ផ្សារទំនើបឡាក់គី

លោកអ្នកនៅតែបន្តផ្លាស់ប្តូរពិន្ទុចាប់ពីថ្ងៃទី ០១ ខែ កុម្ភ: ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ ក្នុងលក្ខខណ្ឌទូទៅគឺ ១៦ ពិន្ទុ ទទួលបានកូប៉ុង 1$, ៨០ពិន្ទុ ទទួលបានកូប៉ុង 5$ និង ១៥០ ពិន្ទុទទួលបានកូប៉ុង 10$ ។

ចំពោះកាតសមាជិកផ្សារទំនើបឡាក់គី លោកអ្នកនៅតែអាចប្រើប្រាស់ដោយសន្សំពិន្ទុជាប្រាក់រៀលដដែរ សម្រាប់លក្ខខណ្ឌសន្សំពិន្ទុជាប្រាក់រៀល យើងខ្ញុំនឹងមានការជម្រាបជូនលក្ខខណ្ឌនៅក្នុងពេលឆាប់ៗខាងមុខនេះ។ សូមអរគុណដែលបានគាំទ្រផ្សារទំនើបឡាក់គីយើងខ្ញុំតាំងពីដើមរហូតមកដល់បច្ចុប្បន្ន៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T