ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធជាផ្លូវការសាខាថ្មីមួយទៀត នៅ Season Residence Apartment

//s9.kh1.co/cb/cba8e5fff22abd6f7a3d975cfcdee4bfcd980d11.jpg
សង្គម

 ០៦-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ផ្សារទំនើប ឡាក់គី ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី១បន្ថែមទៀត ដែលមានទីតាំងនៅ Season Residence Apartment ។

ភ្នំពេញ៖ ផ្សារទំនើប ឡាក់គី ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី១បន្ថែមទៀត ដែលមានទីតាំងនៅ Season Residence Apartment

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងសាខាផ្សារទំនើប ឡាក់គីអ៊ិចប្រេស បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៥ ខែតុលា និងមានភ្ញៀវកិត្តិយសចូលរួម ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី តំណាងអ្នកចែកចាយផលិតផល និងតំណាងអ្នកសារព័ត៌មានជាច្រើន។

ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី
ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី

ស្ថិតក្នុងចំណាត់ថ្នាក់ទីផ្សារដ៏ល្អ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី មានសាខាផ្សារទំនើប និងអ៊ិចប្រេសច្រើនជាង ៣២កន្លែង ។ ផ្សារទំនើប ឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវទំនិញ ដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទដែលមានកត្តានុភាព សម្រាប់ប្រើប្រាស់ដល់អតិថិជន។

ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី
ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗ ដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ក្រុមហ៊ុនមានមោទនភាព និងមានភាពរីករាយជាខ្លាំង នូវការនាំមកនូវផ្សារទំនើប ឡាក់គី អ៊ិចប្រេស។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ អតិថិជនទាំងអស់អាចរីករាយជាមួយ ការបញ្ចុះតម្លៃលើទំនិញយ៉ាងច្រើន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០៕ 

ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី
ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី
ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី
ផ្សារទំនើប ឡាក់គីអ៊ិចប្រេស សម្ពោធសាខាថ្មី
ទំនិញនៅក្នុងផ្សារទំនើប ឡាក់គីអ៊ិចប្រេស 
ទំនិញនៅក្នុងផ្សារទំនើប ឡាក់គីអ៊ិចប្រេស 
https://s9.kh1.co/__image/w=650,h=368,q=100/35/353c03efecaf0598e55cdbc3bf901fbd893307ed.jpg
ទំនិញនៅក្នុងផ្សារទំនើប ឡាក់គីអ៊ិចប្រេស 
ទំនិញនៅក្នុងផ្សារទំនើប ឡាក់គីអ៊ិចប្រេស 
ទំនិញនៅក្នុងផ្សារទំនើប ឡាក់គីអ៊ិចប្រេស 
ទំនិញនៅក្នុងផ្សារទំនើប ឡាក់គីអ៊ិចប្រេស 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/20/20b21b520c7344add40d6ed80ac2da0be238feb0.jpg

ដើម្បីចូលរួមចំណែកគាំទ្រ រូបិយវត្ថុជាតិ ផ្សារទំនើបឡាក់គី និងហ្គាឌៀន សម្រេចប្រើប្រាស់ និងប្ដូរស្លាកតម្លៃលើគ្រប់ទំនិញទាំងអស់ជាប្រាក់រៀល ចាប់ពីឆ្នាំក្រោយនេះទៅ!

 ២៥-ធ្នូ-២០២០ 
 ១១ព្រឹក · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T