មានរឿងអ្វីទៀតហើយ បានជារដ្ឋបាលលោក ត្រាំ ប្ដឹងក្រុមហ៊ុន Google?

//s9.kh1.co/67/679173d3f262993b7a296ce7f1dca60f9a2ba55c.jpg
បច្ចេកវិទ្យា

 ២១-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បណ្ដឹងនេះគឺជាបញ្ហាប្រឈមធំបំផុត ដែលនាំដោយនិយតករអាមេរិកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ។

អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្ដឹងក្រុមហ៊ុន Google ដោយចោទប្រកាន់ក្រុមហ៊ុននេះថា បានរំលោភច្បាប់ការប្រកួតប្រជែង ដើម្បីការពារភាពផ្ដាច់មុខរបស់ខ្លួន លើការស្វែងរកតាមអ៊ីនធឺណេត និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណេត។ បណ្ដឹងនេះគឺជាបញ្ហាប្រឈមធំបំផុត ដែលនាំដោយនិយតករអាមេរិកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន Google
ក្រុមហ៊ុន Google

ការស៊ើបអង្កេតនេះមានរយៈពេលជាងមួយឆ្នាំ ហើយបានកើតឡើងនៅពេលដែលក្រុមហ៊ុនប្ចេកវិទ្យាធំៗ ប្រឈមនឹងការត្រួតពិនិត្យយ៉ាងខ្លាំង ចំពោះការអនុវត្តរបស់ពួកគេនៅក្នុងនិងក្រៅប្រទេស។ ក្រុមហ៊ុន Google បានហៅករណីនេះថា «មានគុណវិបត្តិយ៉ាងខ្លាំង»។

ក្រុមហ៊ុននេះបានអះអាងថា វិស័យរបស់ខ្លួននៅតែមានការប្រកួតប្រជែងខ្លាំង ហើយការអនុវត្តរបស់ខ្លួនតែងតែគិតគូពីអតិថិជនមុនគេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបន្ថែមទៀតថា មនុស្សបានប្រើប្រាស់ Google ក៏ព្រោះតែពួកគេជ្រើសរើស មិនមែនដោយសារតែការបង្ខំ ឬដោយសារពួកគេមិនអាចរកជម្រើសផ្សេងទៀតបានទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T