ភ្នំពេញ៖ កម្មវិធី Masterchef Cambodia ត្រូវបានទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើន រាល់ការ ចាក់ផ្សាយម្តងៗ មានអ្នកចូលមើលមិនក្រោម ២០ម៉ឺនដងនោះទេ ព្រោះគេពិតជាចង់ដឹងថា ទឹកដៃ នៃអ្នកចូលរួម ពិតជាអស្ចារ្យ ឡូយប៉ុណ្ណា ទើបហ៊ានចូលប្រកួតជាដើម។

ក្នុងនោះ គេក៏ចាប់អារម្មណ៍ទៅលើ Chef  នៅក្នុងកម្មវិធីដូចគ្នា ជាមួយនឹងថ្វីមាត់ ចាក់ដោត ទៅកាន់បេក្ខជន ចូលប្រឡង ដែលអ្នកខ្លះ ស្ទើរតែស្រក់ទឹកភ្នែក អួលដើមក ព្រោះតែ សម្តី Chef ដែលធ្វើការ រិះគន់ ឬថាឲ្យ ទៅលើមុខម្ហូបរបស់បេក្ខជន។

ប៉ុន្តែកាលពីប៉ុន្មាននាទីមុននេះ នៅក្នុងគណនីហ្វេសប៊ុក បងប្រុសម្នាក់ បានធ្វើការបង្ហោះ ដោយមានរូបChef  រិទ្ធី ដោយបានដាក់ថា រូបលោក កំពុងតែស្ថិតក្នុងមន្ទីរពេទ្យខេមា ក្នុងបន្ទប់សង្គ្រោះបន្ទាន់ទៀតផង ដោយមិនទាន់ដឹងថា មានជំងឺអីនៅឡើយនោះទេ។ ជាមួយនឹងរូបភាព និងសារ បានធ្វើឲ្យហ្វេន មាការព្រួយបារម្ភយ៉ាងខ្លាំង ដែលមិននឹកស្មានថា Chef  រិទ្ធី ឃើញមាំទាំសោះ បែរជា មានជំងឺប្រចាំកាយយ៉ាងដូច្នេះ ហើយពួកគេ ក៏បានបួងសួងឲ្យ លោក រួចផុតពីជំងឺនេះផង៕

យ៉ាងណាមិញ ខ្មែរឡូតនឹងបន្តផ្សាយឲ្យប្រិយមិត្តបានជ្រាបបន្តទៀត!

Chef រិទ្ធី 
Chef រិទ្ធី 
សាររបស់Chef រិទ្ធី ជាមួយនឹងមិត្តគាត់ ដែលបង្ហោះមុននេះ
ខមមិញរបស់មិត្តChef រិទ្ធី
ខមមិញរបស់មិត្តChef រិទ្ធី
ខមមិញរបស់មិត្តChef រិទ្ធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ