ខណៈប្រពន្ធកូនខ្ចី កូនដំបូង ស្វាមី តូតា យកចិត្តទុកដាក់ មើលថែកូនប្រុស គួរឲ្យសរសើរ (មានវីដេអូ)

//s9.kh1.co/63/633604deea401e0259855455493467d11685c6a0.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ អ្នកនាង ម៉ាក សែនសូនីតា សម្រាលបានកូនប្រុសម្នាក់ដោយធម្មជាតិ មិនមានការវះកាត់អ្វីឡើយ ហើយកូនប្រុសតារារូបនេះ មានមុខមាត់គួរឲ្យក្នាញ់តេម្ដង។​

ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ាក សែនសូនីតា សម្រាលបានកូនប្រុសម្នាក់មានសុវត្ថិភាពទាំងម្ដាយ និងកូនផងដែរ។ គួរបញ្ចាក់ផងដែរថា បើទោះបី តារាស្រិរូបនេះទើបតែមានកូនដំបូង តែនាងអាចសម្រាលដោយធម្មជាតិ មិនការវះកាត់អ្វីឡើយ ដែលនេះអាចបញ្ចាក់ឲ្យឃើញថា នាងពិតជារឹងមាំសម្រាប់កូនប្រុសដំបូងម្នាក់នេះខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បន្ទាប់ពីបានឃើញមុខមាត់គួរឲ្យក្នាញ់កូនប្រុសរួច អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី បានបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខ ខណៈទទួលបានសមាជិកថ្មី បន្ថែមចូលមកក្នុងជីវិតគ្រួសារយ៉ាងដូច្នេះ។ ក្នុងនោះដែរ មិនត្រឹមតែតារារូបនេះនោះទេដែលសប្បាយរីករាយ គេក៏ឃើញមានសាច់ញាតិ មិត្តភក្ដិ និងអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរដល់នាងគ្រប់ៗគ្នាតែម្ដង។ 

ជាក់ស្ដែង ក្រោយសម្រាលកូនបានជិតមួយសប្ដាហ៍មកនេះ មុននេះបន្តិចអ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះវីដេអូថ្មីពីសកម្មភាពស្វាមីកំពុងពរកូនយ៉ាងថ្នមៗនៅក្នុងបន្ទប់គេង មើលទៅស្វាមីរបស់តារារូបនេះ ពិតជាយកចិត្តទុកដាក់មើលថែកូនបានយ៉ាងល្អ។

ដោយសកម្មភាពទាំងនោះ មើលទៅបង្ហាញយ៉ាងច្បាស់ថា ស្វាមីតារារូបនេះ ពិតជាស្រលាញ់ និងបានផ្ដល់ភាពកក់ក្ដៅចំពោះកូនខ្លាំងតែម្ដង ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ពេលពរកូនប្រុសស្វាមីតារាសម្ដែងរូបនេះ ក៏បានពាក់ម៉ាសការពារផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី 
អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី 
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី  និងកូន
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី  និងកូន
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី  និងកូន
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូន
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
កូនប្រុស អ្នកនាង ម៉ាក សែនសូនីតា 
ស្វាមីអ្នកនាង ម៉ាក សែនសូនីតា និងកូន
ស្វាមីអ្នកនាង ម៉ាក សែនសូនីតា និងកូន
ស្វាមីអ្នកនាង ម៉ាក សែនសូនីតា និងកូន
ស្វាមីអ្នកនាង ម៉ាក សែនសូនីតា និងកូន
វីដេអូ សកម្មភាពស្វាមីអ្នកនាង ម៉ាក សែនសូនីតាពរកូន
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T