ការប្រកួតដំណាក់កាលទី ២ នៃក្របខណ្ឌ China League ១ នឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ

//s9.kh1.co/9e/9e66df7b22cff73bfe9d650f5c62bed4a1498f35.jpg
កីទ្បា

 ២០-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ព្រឹត្តិការណ៍បាល់ទាត់ក្របខ័ណ្ឌ China League ១ បានប្រកាសពីកាលវិភាគនៃការប្រកួតដំណាក់កាលទី ២ របស់ខ្លួននៅថ្ងៃចន្ទនេះដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែតុលា

ប៉េកាំង៖ ព្រឹត្តិការណ៍បាល់ទាត់ក្របខណ្ឌ China League ១ បានប្រកាសពីកាលវិភាគនៃការប្រកួតដំណាក់កាលទី ២ របស់ខ្លួននៅថ្ងៃចន្ទនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែតុលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតដំណាក់កាលទី ១ បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយរកឃើញក្រុមឈ្នះរួមមាន៖ ក្រុម Chengdu Better City, Meizhou Hakka, Changchun Yatai, Taizhou Yuanda, Zhejiang Energy Greentown និងក្រុម Kunshan FC បានដំឡើងទៅកាន់ក្រុមល្អមួយកម្រិតទៀត ខណៈក្រុម ១២ ផ្សេងទៀតចែកជា ២ ពូលដើម្បីធ្វើការប្រគួតជម្រុះចោល។

កាលវិភាគនៃការប្រគួតដំណាក់កាលទី ២  នៃក្របខ័ណ្ឌ China League ១
កាលវិភាគនៃការប្រគួតដំណាក់កាលទី ២  នៃក្របខ័ណ្ឌ China League ១

យោងតាមកាលវិភាគនៃការប្រកួត ក្រុមដែលបានបញ្ចប់ការប្រកួតហើយឈរនៅកំពូលតារាងនៃក្រុមល្អដែលបានដំឡើងមួយកម្រិតទៀតនោះនឹងទទួលបានសិទ្ធចូលទៅលេងក្នុងក្របខណ្ឌ Chinese Super League (CSL) ដោយស្វ័យប្រវត្តិ ខណៈដែលក្រុមចំណាត់ថ្នាក់លេខ ២ នៃក្រុមដដែលនេះនឹងត្រូវប្រកួតជម្រុះ ២ ជើងទល់នឹងក្រុមទទួលចំណាត់ថ្នាក់ទី ១៥ ដែលបញ្ចប់ការប្រកួតរួច ហើយក្នុងក្របខណ្ឌ CSL រដូវកាលនេះដើម្បីដណ្តើមយកសិទ្ធក្នុងការចូលរួមប្រកួតនៅក្របខណ្ឌ CSL នារដូវកាលក្រោយ។

ចំណែកនៅក្នុងក្រុមដែលត្រូវជម្រុះចោលទៀតសោត ក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងពូលនីមួយៗនឹងត្រូវប្រកួតជាមួយក្រុមលេខ ៦ របស់ពូលមួយទៀត ហើយក្រុមដែលចាញ់នឹងត្រូវកាត់ចូលទៅលេងនៅលីគលំដាប់ទី ២ (China League ២) ជំនួសវិញ៕

លទ្ធផលនៃការប្រគួតដំណាក់កាលទី ១
លទ្ធផលនៃការប្រគួតដំណាក់កាលទី ១
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T