កំពុងស្ទូចត្រីសុខៗ ស្រាប់តែបានក្រពើមួយក្បាល ដោយវាខាំសន្ទូចយ៉ាងជាប់ (មានវីដេអូ)

//s9.kh1.co/fb/fb3f4bd583eb8c8f76b8f137ec2955522da43dbe.png
សង្គម

 ២០-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ឈ្មោះថា ត្រេន ដេវីដ បានធ្វើដំណើរទៅកាន់ទន្លេ Victoria ដែលមានទីតាំងស្ថិតក្នុងទីប្រជុំជន Katherine ដើម្បីស្ទូចត្រីលេងកម្សាន្តជាមួយនឹងមិត្តភក្ដិរបស់លោក។

អូស្ត្រាលី៖ បុរសម្នាក់ឈ្មោះថា ត្រេន ដេវីដ បានធ្វើដំណើរទៅកាន់ទន្លេ Victoria ដែលមានទីតាំងស្ថិតក្នុងទីប្រជុំជន Katherine ដើម្បីស្ទូចត្រីលេងកម្សាន្តជាមួយនឹងមិត្តភក្ដិរបស់លោក។ ហើយអ្វីដែលធ្វើឲ្យលោកមានការភ្ញាក់ផ្អើលនោះគឺ ក្រពើបានសុីនុយ និងខាំសន្ទូចយ៉ាងជាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានបង្ហោះទៅលើបណ្ដាញសង្គម កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ បង្ហាញឲ្យឃើញថា ខណៈពេលលោក ដេវីដ កំពុងកាន់ដងសន្ទូចដែលដាក់ចូលទៅក្នុងទឹក ក៏ស្រាប់តែមានក្រពើមួយក្បាលងើបក្បាលឡើងមក និងខាំសន្ទូចយ៉ាងជាប់ ហើយវាក៏លិបចូលទៅក្នុងទឹកវិញ រហូតដល់ធ្វើឲ្យសន្ទូចមានភាពកោង និងតឹង។ ចំណែកលោក ដេវីដ មិនបានព្រលែងសន្ទូចឡើយ ដោយលោកប្រើដៃទាំងសងខាងព្យាយាមទាញមកលើវិញជាច្រើនដង ហើយមិនយូរប៉ុន្មាន លោកក៏អាចធ្វើឲ្យក្រពើងើបមកលើផ្ទៃទឹកវិញម្ដងទៀត។

ទន្ទឹមនឹងនេះដែរ លោក ដេវីដ បានរៀបរាប់ប្រាប់ប្រភពសារព័ត៌មានថា ជុំវិញសកម្មភាពក្នុងវីដេអូ បានកើតឡើងតាំងពីថ្ងៃទី១២ ខែតុលាមកម៉្លេះ ហើយទន្លេ Vitoria គឺជាទន្លេដ៏ពេញនិយមមួយសម្រាប់អ្នកស្ទូចត្រី។ ចំពោះលោកពិតជាកោតសរសើរសន្ទូចយ៉ាងខ្លាំង ព្រោះវាមានភាពរឹងមាំល្អ នៅពេលដែលក្រពើខាំមិនព្រលែង។

យ៉ាងណាមិញ ជាចុងក្រោយ ក្រពើក៏បានព្រលែងសន្ទូចវិញ និងហែលចេញឆ្ងាយពីទូករបស់លោក ដេវីដ បាត់ទៅ។ ហើយវីដេអូខាងលើនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចុចចែករំលែកជាង១០,០០០ដងឯណោះត្រឹមតែរយៈខ្លីប៉ុណ្ណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក ដេវីដ
លោក ដេវីដ
លោក ដេវីដ
លោក ដេវីដ
ក្រពើដែលខាំសន្ទូច
ក្រពើដែលខាំសន្ទូច
ក្រពើដែលខាំសន្ទូច
ក្រពើដែលខាំសន្ទូច
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T