Jeongyeon ក្រុម TWICE សម្រេចចិត្តថានឹងឈប់សម្រាកពីការងារមួយរយៈ ក្រោយជួបបញ្ហាមួយនេះ

//s9.kh1.co/ad/add2c4a479029857067ac2cd1801690d4a191227.jpg
នារី

 ២០-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Jeongyeon ក្រុម TWICE សម្រេចចិត្តថានឹងឈប់សម្រាកមួយរយៈ ក្រោយជួបបញ្ហានេះ

កូរ៉េខាងត្បូង៖ Jeongyeon នៃក្រុមតារាស្រី TWICE  នឹងឈប់សម្រាក បន្ទាប់ពីការវិលត្រលប់ខាងមុខនេះជាមួយនឹងអាល់ប៊ុមថ្មីរបស់ក្រុម ដោយសារតែបញ្ហាថប់បារម្ភ។ កាលពីថ្ងៃទី ១៧ ខែតុលាថ្មីនេះៗទីភ្នាក់ងារគ្រប់គ្រងរបស់ផលិតកម្ម JYP Entertainment បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងនឹង Jeongyeon ថានាងពិតជាបានជួបប្រទះនូវការថប់បារម្ភខាងផ្លូវចិត្តពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

JYP Entertainment ក៏បានបញ្ជាក់ថា៖ "បន្ទាប់ពីបានពិភាក្សាជាមួយ Jeongyeon និងសមាជិក TWICE ផ្សេងទៀតរួចរាល់ហើយ យើងក៏បានសម្រេចថាចាំបាច់ត្រូវតែឱ្យ Jeongyeon មានចំនួនការឈប់សម្រាកឱ្យបានគ្រប់គ្រាន់និងស្ថេរភាពឱ្យបានពេញលេញអមដោយវិធានការវេជ្ជសាស្រ្តជំនាញរបស់គ្រូពេទ្យ"។ ទីភ្នាក់ងារក៏បានបន្តទៀតថា៖ "យើងឱ្យតម្លៃដល់សុខភាពខ្លាំងទាំងផ្លូវចិត្ត និងរាងកាយរបស់សិល្បកររបស់យើងច្រើនជាងអ្វីទាំងអស់។ ដូច្នោះ  Jeongyeon នឹងមិនអាចចូលរួមរាល់សកម្មភាពរបស់ TWICE បានទេនាពេលបច្ចុប្បន្ននេះ"

ហើយជាមួយគ្នានេះផងដែរ TWICE គ្រោងនឹង Comeback ជាមួយនឹងអាល់ប៊ុមថ្មីទី2 'Eyes Wide Open' នៅថ្ងៃទី២៦ ខែតុលា នៅថ្ងៃខាងមុខឆាប់ៗនេះ៕

JEONGYEON
JEONGYEON
ក្រុម Twice
ក្រុម Twice
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T